ចលនាហាម៉ាស់ព្រមានពីការវាយប្រហារប្រសិនបើព្រះវិហារឥស្លាម Al-Aqsa ត្រូវវាយលុក
(VOVWORLD) - កាសែត Times of Israel បានដកស្រង់សម្តីមេដឹកនាំចលនាហាម៉ាស់នៅហ្គាហ្សា លោក Yahya Sinwar ដោយសង្កត់ធ្ងន់ថា អ្នកណាក៏ដោយដែលសម្រេចចិត្តដាក់ពង្រាយកងកម្លាំងសម្រុកចូងក្នុងវិហារឥស្លាមម្ដងទៀត គឺមានន័យថា ជាការសម្រេចចិត្តបំផ្លាញវិហារជ្វីហ្វរាប់ពាន់កន្លែងនៅជុំវិញពិភពលោក។
នៅថ្ងៃទី ៣០ ខែមេសា ចលនាឥស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សា បានព្រមានអំពីលទ្ធភាពធ្វើការវាយប្រហារលើវិហារជនជាតិជ្វីហ្វនានា ប្រសិនបើកងកម្លាំងសន្តិសុខអ៊ីស្រាអែលបន្តវាយលុកវិហារឥស្លាម Al-Aqsa នៅទីក្រុងហ្សេរុយសាឡឹម។ កាសែត Times of Israel បានដកស្រង់សម្តីមេដឹកនាំចលនាហាម៉ាស់នៅហ្គាហ្សា លោក Yahya Sinwar ដោយសង្កត់ធ្ងន់ថា អ្នកណាក៏ដោយដែលសម្រេចចិត្តដាក់ពង្រាយកងកម្លាំងសម្រុកចូងក្នុងវិហារឥស្លាមម្ដងទៀត គឺមានន័យថា ជាការសម្រេចចិត្តបំផ្លាញវិហារជ្វីហ្វរាប់ពាន់កន្លែងនៅជុំវិញពិភពលោក។
យោងតាមលោក Sinwar ថា អ៊ីស្រាអែល "ត្រូវតែត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងសង្រ្គាមដ៏ធំមួយ" ប្រសិនបើកងកម្លាំងកាន់កាប់មិនបញ្ឈប់ការវាយប្រហារលើវិហារឥស្លាម Al-Aqsa។ មេដឹកនាំចលនាហាម៉ាស់បានព្រមានថា កម្លាំងនេះនឹងបាញ់រ៉ុក្កែតរាប់រយគ្រាប់ទៅលើអ៊ីស្រាអែល ក្នុងករណីរដ្ឋជ្វីហ្វមានអំពើបង្ករឿងហេតុនៅ Al-Aqsa នៅចុងខែឧសភាខាងមុខ ស្របពេលដែលអ៊ីស្រាអែលរំលឹកខួបទិវាទន្ទ្រានកាន់កាប់ក្រុងហ្សេរុយសាឡឹមខាងកើតនៅក្នុង “សង្គ្រាម៦ថ្ងៃ” កាលពីឆ្នាំ១៩៦៧។
មុននោះ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ប៉ូលិសអ៊ីស្រាអែលបានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយក្រុមបាតុករប៉ាឡេស្ទីន នៅតំបន់វិហារអឥស្លាម Al-Aqsa៕