ចលនា«អាវកាក់ពណ៌លឿង»លេចឡើងនៅប្រទេសកាណាដា

(VOVWORLD) - ចលនា "អាវកាក់ពណ៌លឿង" ដែលមានប្រភពពីប្រទេសបារាំងនាពាក់      កណ្តាលខែវិច្ឆិកាឆ្នាំ ២០១៨ បានឆ្លងកាត់មហាសមុទ្រអាត្លង់ទិចនិងរីករាលដាលទៅកាន់ប្រទេសកាណាដាហើយ។ 
ចលនា«អាវកាក់ពណ៌លឿង»លេចឡើងនៅប្រទេសកាណាដា - ảnh 1 បាតុករ «អាវកាក់ពណ៌លឿង» នៅប្រទេសកាណាដា

នៅទីក្រុងមួយចំនួននៅកាណាដាដូចជា Edmonton, Toronto, Calgary និង Halifax ក្រុមបាតុករបាននាំគ្នាដើរហូរនៅតាមផ្លូវកាលពីចុងសប្ដាហ៍កន្លងទៅដើម្បីប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់រដ្ឋាភិបាលកាណាដា។ ក្រុមបាតុករនៅកាណាដាបានពាក់ឯកសណ្ឋានដូចជាបាតុករនៅប្រទេសបារាំង។ ពួកគេមិនបានសម្ដែងការគាំទ្រចំពោះចលនាបារាំងនោះទេតែផ្តោតលើបញ្ហារបស់កាណាដា។ យោងតាម Global News ក្រុមបាតុករនៅតាមទីក្រុងជាច្រើនរបស់កាណាដាបានលើកបដាសរសេរថា "ប្រទេសកាណាដាជាចម្បង" (Canada first) ។ ជាពិសេស ក្រុមបាតុករបានប្រឆាំងនឹងសន្ធិសញ្ញាស្តីពីការធ្វើចំណាកស្រុកជាសកលរបស់អង្គការសហប្រជាជាតិដែលកាណាដាបានអនុម័តកាលពីដើមខែនេះ។ លើសពីនេះទៀត ក្រុមបាតុករបានប្រឆាំងនឹងការដែលរដ្ឋាភិបាលកាណាដានាពេលថ្មីៗនេះបានអនុម័តលើផែនការយកពន្ធ Carbon ថ្មីដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ