ចូលរួម ARF ២៦៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ស្នើអោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ

(VOVWORLD) - អញ្ជើញថ្លែងក្នុងវេទិកាតំបន់អាស៊ានលើកទី ២៦ (ARF-២៦) នោះ នាថ្ងៃទី ២ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ARF ក្នុងការពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ-នយោបាយ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងបញ្ហាប្រឈមក្នុងតំបន់។ 
ចូលរួម ARF ២៦៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ស្នើអោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) 

ដើម្បីបង្កើនលទ្ធភាពបន្សំាជាមួយបរិយាកាសសន្តិសុខដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយបង្កើតចក្ខុវិស័យអភិវឌ្ឍន៍ថ្មីសម្រាប់វេទិកាតំបន់អាស៊ាន (ARF) ដោយដើរទន្ទឹមជាមួយកម្មវិធីធ្វើសកម្មភាពនៃវេទិកានេះ ដោយចាត់ទុក នេះជាលទ្ធផលសំខាន់ ត្រូវសម្រេចបានក្នុងឆ្នាំ ២០២០។

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត ថ្វីត្បិតតែបានទទួលស្គាល់ចំពោះរាល់ការវិវឌ្ឍន៍ក្នុងការចរចា COC ក្តី ប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រី នៅតែមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពឯកតោភាគីនិងឧប្បត្តិហេតុធ្ងន់ធ្ងរ ដែលកំពុងបន្តកើតមាននៅសមុទ្រខាងកើត ជាពិសេសគឺទង្វើដែលរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់បណ្តាប្រទេសឆ្នេរសមុទ្រ។ តាមនោះលោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយប្រទេសនានាអោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសឆ្នេរសមុទ្រ ដោយយោងតាម UNCLOS ១៩៨២។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តន៍យ៉ាងគ្រប់គ្រាន់និងពេញលេញ នូវ DOC រួមទាំងរក្សាបរិយាកាសងាយស្រួល ដើម្បីជួយឧបត្ថម្ភដំណើរការចរចា សំដៅសម្រេចបានក្រមប្រតិបត្តិជាក់ស្តែងមួយប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ