ចូលរួមមតិលើសេចក្តីព្រាងរបាយការណ៍បូកសរុបទ្រឹស្តី និងស្ថានភាពជាក់ស្តែងក្នុងរយៈពេល៥០ឆ្នាំ ប្រទេសជាតិមានឯកភាពទាំងស្រុង
(VOVWORLD) - នាព្រឹកថ្ងៃទី២ ឧសភា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមបានបើកសម័យប្រជុំលើកទី៩។ សាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញជាអធិបតីកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Ke Tung/TTXVN) |
ថ្លែងមតិក្នុងពិធីបើកអង្គប្រជុំ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម លោក Nguyen Xuan Thang បានឲ្យដឹងថា ខ្លឹមសារនៃសម័យប្រជុំលើកទី៩ បានផ្តោតសំខាន់លើការពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍បូកសរុប “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងរយៈពេល ៥០ឆ្នាំ ប្រទេសជាតិឯកភាពទាំងស្រុង (១៩៧៥-២០២៥) រួមចំណែកសុក្រិតនូវទ្រឹស្តីអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅកាន់សង្គមនិយមនៅវៀតណាម” រួមចំណែកផ្តល់មូលដ្ឋានទ្រឹស្តី និងអនុវត្តជាក់ស្តែងបម្រើការិយាល័យនយោបាយ និងលេខាធិការដ្ឋានក្នុងការដឹកនាំ និងរៀបចំតាក់តែងឯកសារនៃមហាសន្និ បាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
ក្រុមប្រឹក្សាក៏បានផ្តល់មតិយោបល់លើមេរៀនទូទៅចំនួន ៥ ដែលបានមកពីស្ថានភាពជាក់ស្តែងនៃរយៈពេល ៥០ ឆ្នាំប្រទេសជាតិមានឯកភាពផងដែរ។ របាយការណ៍នេះនឹងត្រូវដាក់ជូនការិយាល័យនយោបាយ និងលេខាធិការដ្ឋាននាពេលឆាប់ៗនេះ ដើម្បីរួមចំណែកដល់ការរៀបចំប្រកបដោយប្រសិទ្ធ ភាព និងទាន់ពេលវេលាសម្រាប់ការរៀបចំឯកសារនៃមហាសន្និបាតបក្សលើកទី១៤៕