ឆែកវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍ ពាណិជ្ជកម្មជាមួយវៀតណាម
(VOVWORLD) - Mpo.cz - គេហទំព័រពត៌មានផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋឆែកទើបបានចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា៖ ទីផ្សារវៀតណាមកំពុងបើកចំហ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយអាចជួយសន្សំសំចៃប្រាក់ Korun សម្រាប់ក្រុមហ៊ុននានារបស់ឆែក។
កម្មករក្រុមហ៊ុន TNG Thai Nguyen ផលិតសម្លៀកបំពាក់សម្រាប់នាំចេញ (រូបថត៖ TTXVN) |
អត្ថបទនេះបានដកស្រង់ប្រសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក លោក Karel Havlíče ដែលថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) បានបើកចេញឱកាសថ្មីសម្រាប់សាធារណរដ្ឋឆែកចំពោះទីផ្សារកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនប្រជាជនជិត ១០០ លាននាក់។
ចំណែកឯ លោកHavlíče អនុ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ឆែក ទទួលបន្ទុក បញ្ហាសហគមន៍អ៊ឺរ៉ុប (EU) និងរដ្ឋមន្ត្រីការបរទេស លោកស្រី Martina Tauberová បានចាត់ទុកថា ដើម្បីជួយសហគ្រាសទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA នោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ឆែកបានត្រៀមខ្លួនជាស្រេចផ្ដល់ប្រឹក្សាដល់សហគ្រាសអំពីក្របខ័ណ្ឌពាណិជ្ជកម្មថ្មី ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាមផងដែរ៕