ឆ្នាំ ២០២០ វៀតណាមដាក់គោលដៅបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅបរទេស
(VOVWORLD) - ពលករវៀតណាមនៅឯបរទេសបានប្រមូលផ្ដុំនៅលើទីផ្សារជប៉ុន តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង រ៉ូម៉ានី ម៉ាឡេស៊ីនិងទីផ្សារមួយចំនួនទៀត។ ឆ្នាំ ២០២០ ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ចដាក់គោលដៅបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅឯបរទេសដោយផ្តោតលើទីផ្សាយមានប្រាក់ចំណូលខ្ពស់និងមានស្ថេរភាព៕
នៅក្នុងឆ្នាំ ២០១៩ វៀតណាមបានបញ្ជូនពលករជាង ១៥២ ពាន់នាក់ទៅធ្វើការនៅបរទេស សម្រេច ១២៧% នៃផែនការឆ្នាំ ២០១៩។ នេះក៏ជាឆ្នាំទី ៤ ជាប់ៗគ្នាដែលបានបញ្ជូនពលករប្រមាណ ១២ ម៉ឺននាក់ទៅធ្វើការនៅបរទេស លើកចំនួនពលករវៀតណាមសរុបដែលកំពុងធ្វើការនៅឯបរទេសឡើង ៦៥ ម៉ឺននាក់ នៅប្រទេសនិងតំបន់ដែនដីជាង ៤០ លើវិស័យនិងវិជ្ជាជីវៈផ្សេងៗគ្នាជាង ៣០។ ពលករវៀតណាមនៅឯបរទេសបានប្រមូលផ្ដុំនៅលើទីផ្សារជប៉ុន តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង រ៉ូម៉ានី ម៉ាឡេស៊ីនិងទីផ្សារមួយចំនួនទៀត។
ឆ្នាំ ២០២០ ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ចដាក់គោលដៅបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅឯបរទេសដោយផ្តោតលើទីផ្សាយមានប្រាក់ចំណូលខ្ពស់និងមានស្ថេរភាព៕