ឆ្នាំ ២០២១ ការនាំចេញ និងនាំចូលរបស់វៀតណាមនឹងបង្កើតកំណត់ត្រាថ្មីលើសពី ៦០០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នេះគឺជាលើកដំបូងហើយដែលតម្លៃប្រាក់នាំចេញនាំចូលអាចលើសពី ៦០០ ពាន់លានដូល្លារអាមេរិក ហើយនេះគឺជាប្រការដែលមានអត្ថន័យ ខណៈពេលដែលក្នុងឆ្នាំនេះ សហគ្រាសត្រូវរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពីមុនមក ដោយសារជំងឺរាតត្បាតកូវីដ ១៩។

ឆ្នាំ ២០២១ ការនាំចេញ និងនាំចូលរបស់វៀតណាមនឹងបង្កើតកំណត់ត្រាថ្មីលើសពី ៦០០ ពាន់លានដុល្លារអាមេរិក - ảnh 1រូបថត៖ congthuong.vn

បន្ទាប់ពីរយៈពេល ២ ឆ្នាំសម្រេចបាន ៥០០ ពាន់លានដុល្លារអាមេរិកនោះ ក្នុងឆ្នាំ ២០២១ ការនាំចេញនិងនាំចូលរបស់វៀតណាមគ្រោងនឹងសម្រេចលើសពីកម្រិត ៦០០ ពាន់លានដុល្លារអាមេរិក។ យោងតាមអនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) លោក Tran Thanh Hai បានឱ្យដឹងថា តម្លៃប្រាក់នាំចេញ-នាំចូលសរុបអាចឈានដល់កម្រិតពី ៦៤០-៦៤៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ ផ្នែកទំនិញប្រពៃណី ដូចជាទូរសព្ទ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់ ក៏អាចសម្រេចបានកំណើន នាំចេញប្រមាណពី ១៥ ទៅ ២៥% នៅឆ្នាំនេះ។ នេះគឺជាលើកដំបូងហើយដែលតម្លៃប្រាក់នាំចេញនាំចូលអាចលើសពី ៦០០ ពាន់លានដូល្លារអាមេរិក ហើយនេះគឺជាប្រការដែលមានអត្ថន័យ ខណៈពេលដែលក្នុងឆ្នាំនេះ សហគ្រាសត្រូវរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពីមុនមក ដោយសារជំងឺរាតត្បាតកូវីដ ១៩។ យោងតាមការធ្វើស្ថិតិបានឲ្យដឹងថាសន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ដោយកាត់បន្ថយគម្លាតជាមួយនឹងកម្រិតដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែតុលា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើងជិត ៧% បើធៀបនឹងខែកញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ