ឆ្នាំ ២០២៤ ខេត្ត Quang Ninh នឹងទទួលស្វាគមន៍នាវាទេសចរណ៍​អន្តរជាតិ​ប្រមាណ ៦០ គ្រឿង

(VOVWORLD) - រដូវទេសចរណ៍អន្តរជាតិឆ្នាំ ២០២៣ - ២០២៤ ចាប់ផ្តើមពីខែតុលា ឆ្នាំ ២០២៣។ ក្នុងរយៈពេលត្រឹមតែ ៣ ខែចុងឆ្នាំ ២០២៣ មាននាវាទេសចរណ៍ចំនួន ២៣ ជើង ដែលដឹងភ្ញៀវប្រហែល ២៣ ០០០ នាក់ទៅកាន់ខេត្ត Quang Ninh ។
ឆ្នាំ ២០២៤ ខេត្ត Quang Ninh នឹងទទួលស្វាគមន៍នាវាទេសចរណ៍​អន្តរជាតិ​ប្រមាណ ៦០ គ្រឿង - ảnh 1ភ្ញៀវទេសចរតាមនាវាធ្វើដំណើរពីកំពង់ផែអន្តរជាតិ Ha Long ដើម្បីទស្សនា និងស្វែងយល់ទីក្រុង។ រូបថត៖ quangninh.gov.vn

យោងតាមមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៤ គ្រោងនឹងមាននាវាអន្តរជាតិចំនួន ៦០ គ្រឿង ដែលដឹកភ្ញៀវទេសចរប្រហែល ៨ ម៉ឺននាក់ចុះបញ្ជីចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long។ នាវាដឹកអ្នកដំណើរដែលបានចុះបញ្ជីចូលចតក្នុងឆ្នាំ ២០២៤ គឺមកពីពាណិជ្ជសញ្ញាធំៗ និងល្បីល្បាញជាច្រើនដូចជា៖ Mein Schiff 6 និង 5, Celebrity Solstice, Noordam, MSC Splendida, Westerdam។

រដូវទេសចរណ៍អន្តរជាតិឆ្នាំ ២០២៣ - ២០២៤ ចាប់ផ្តើមពីខែតុលា ឆ្នាំ ២០២៣។ ក្នុងរយៈពេលត្រឹមតែ ៣ ខែចុងឆ្នាំ ២០២៣ មាននាវាទេសចរណ៍ចំនួន ២៣ ជើង ដែលដឹងភ្ញៀវប្រហែល ២៣ ០០០ នាក់ទៅកាន់ខេត្ត Quang Ninh ។

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទូទៅ និងភ្ញៀវទេសចរណ៍តាមនាវានិយាយដោយឡែក ក្នុងឆ្នាំ ២០២៤ ខេត្ត Quang Ninh នឹងបន្តដាក់ឲ្យដំណើរការផលិតផលថ្មីៗជាច្រើន ឆ្បោះទៅផលិតផលទេសចរណ៍អេកូឡូស៊ី វប្បធម៌ និងថែទាំសុខភាព ជាមួយស្តង់ដារពិសេស និងប្លែកៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ