ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំង៖ បង្កើនចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ

ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំង៖ បង្កើនចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ - ảnh 1
ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំង៖ បង្កើនចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ

(VOV)_នាព្រឹកថ្ងៃទី២៧​ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធភាព​បណ្ដា​អង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង បាន
រៀបចំជំនួបប្រាស្រ័យមិត្តភាព ក្នុងឱកាសបញ្ចប់​ឆ្នាំជួបប្រាស្រ័យផ្លាស់ប្តូរ​វៀតណាម
-បារាំង និងបង្ហាញមុខទស្សនាវដ្តី​អបអរសាទរឆ្នាំមិត្តភាពវៀតណាម-បារាំង ២០១៣
-២០១៤។ ថ្លែងមតិ​នៅទីនេះ ប្រធានសមាគមមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀត
ណាម-បារាំង លោក Nguyen Huy Quang និងឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅវៀតណាម
 លោក Jean Noel Poirier បានសង្កត់ធ្ងន់ទៅលើរាល់ការ​ខំប្រឹង​ប្រែងរបស់ប្រទេសនិ
មួយៗ ក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ ​រួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-បារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ