ឆ្នាំទី៥ជាប់ៗគ្នា អាកាសយានដ្ឋាន Noi Bai ស្ថិតនៅក្នុង Top 100 អាកាស យានដ្ឋានដ៏ល្អបំផុតលើពិភពលោក
(VOVWORLD) - អាកាសយានដ្ឋានអន្តរ ជាតិ Noi Bai បន្តរក្សាការទទួលមតិវាយតម្លៃរបស់អ្នកដំណើរ កសាងលំហ វប្បធម៌ កែលម្អទេសភាព បរិស្ថាន។
ផ្នែកមួយនៃតំបន់ចតយន្តហោះនៅក្នុងអាកាសយានដ្ឋាន Noi Bai (រូបថត៖ VOV) |
អង្គការអាកាសចរណ៍អន្តរជាតិ Skytrax ទើបនឹងបានប្រកាសលទ្ធ ផលរៀបចំណាត់ថ្នាក់អាកាស យានដ្ឋានដ៏ល្អបំផុតលើពិភពលោក។ តាម នោះ អាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់វៀត ណាម បន្តស្ថិតនៅក្នុង Top 100 អាកាសយានដ្ឋានដ៏ល្អបំផុតក្នុងឆ្នាំ២០២០។ នេះជាឆ្នាំទី៥ជាប់ៗ គ្នាដែល Noi Bai មានវត្តមានក្នុងបញ្ជីឈ្មោះនេះ។
នាពេលកន្លងទៅ អាកាសយានដ្ឋានអន្តរជាតិ Noi Bai បានអនុវត្តការ ផ្លាស់ប្ដូរថ្មីជាច្រើនដូចជា បណ្ដាអង្គភាពនៅអាកាសយានដ្ឋានបានចូលរួម ធ្វើសកម្មភាពដោយប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលសម្របសម្រួលការប្រតិបត្តិ សំដៅលើកកំពស់សមត្ថភាពគ្រប់គ្រង ធានាការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បណ្ដាសហគ្រាសមិនមែនអាកាសចរណ៍ និងក្រុម ហ៊ុនតាក់ស៊ីនានាត្រូវបានសំណូមពរឲ្យធានាគុណភាពសេវាកម្ម ផាកពិន័យ យ៉ាងតឹងរឹងទៅលើករណីរំលោភបំពានច្បាប់។ ជាពិសស អាកាស យានដ្ឋានអន្តរ ជាតិ Noi Bai បន្តរក្សាការទទួលមតិវាយតម្លៃរបស់អ្នកដំណើរ កសាងលំហ វប្បធម៌ កែលម្អទេសភាព បរិស្ថាន។ ទន្ទឹមនេះ អាកាសយានដ្ឋានក៏បាន បំផុសចលនា “ប្រឆាំងនឹងកាកសំណល់ប្ល៉ាស្ទិក” ឆ្ពោះទៅរកលំហ បរិយាកាសដ៏ស្អាតនិងបៃតងផងដែរ៕