ឆ្នាំបារាំងវៀតណាម-របត់១លើកំណាត់ផ្លូវ៤០ឆ្នាំបង្កើតទំនាក់ទំនងការទូត
(VOV WORLD) /  
Vovworld-សកម្មភាពរៀបចំដោយវៀតណាមនិងបារាំងក្នុងឱកាសរំលឹក
ខួបលើកទី៤០នៃទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២នឹង
ចាប់ផ្តើមនាខែមេសាឆ្នាំ២០១៣នៅវៀតណាមនិងពាក់កណ្តាលឆ្នាំ២០១៤
នៅបារាំង។ ឆ្នាំបារាំងវៀតណាមនឹងបានគូសសម្គាល់ដោយព្រិត្តិការណ៍
វប្បធម៏ យោធា អប់រំទេសចរណ៍។ល។ក្នុងពិធីជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៏មានស្តីពីព្រិត្តិការណ៍នេះ
នាព្រឹកថ្ងៃទី១៩មីនានៅទីក្រុងហាណូយឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម
លោក Jean Noel Poirier អោយដឹងថា៖ព្រិត្តិការលេចធ្លោបំផុតក្នុងឆ្នាំនេះ
គឺជាវេទិការអង្គភាពអាជីវកម្មបារាំងវៀតណាមនៅទីក្រុងហូជីមិញពីថ្ងៃទី៧
ដល់ទី៩មេសាខាងមុខុ។ លោក Jean Noel Poirierគូបញ្ជាក់ថា៖
“ អង្គភាពអាជីវកម្មបារាំងប្រមាណ៣០០អង្គភាពកំពុងវិនិយោគលើច្រើន
វិស័យនៅវៀតណាម។ប៉ុន្តែយើងខ្ញុំនៅមានបំណងពង្រីកកិច្ចសហប្រតិ
បត្តិការជាមួយវៀតណាមថែមទៀត។ក្នុងឆ្នាំបារាំងនៅវៀតណាម សកម្មភាព
សេដ្ឋកិច្ចចំនួន៤០ នឹងបានធ្ចើឡើងសំដៅពង្រីកបណ្តាឧត្តមភាពនៃភាគីទាំង២
លើគ្រប់វិស័យ “៕
-VOV WORLD