ឆ្នាំប្រធានអាស៊ាន ២០២០៖ចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចផ្ទៃក្នុងអាស៊ាន
(VOVWORLD) -អង្គសិក្ខាសាលាបានផ្ដោតសំខាន់លើទស្សនវិស័យពហុទិសអំពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគក្នុងអាស៊ាន និងអនុសាសន៍គោលនយោបាយនានា។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយ លេខាធិការដ្ឋានអាស៊ានជាតិបានរួមសហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងផែនការនិងវិនិយោគ និងវិទ្យាស្ថានស្រាវជ្រាវអាស៊ាននិងអាស៊ីបូព៌ា (ERIA) បានរៀបចំសិក្ខាសាលាស្ដីពី “ ជំរុញពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុង ដើម្បីអាស៊ានមួយប្រកបដោយការតភ្ជាប់ និងម្ចាស់ការបន្សាំ។ នៅទីនេះ អង្គសិក្ខាសាលាបានផ្ដោតសំខាន់លើទស្សនវិស័យពហុទិសអំពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគក្នុងអាស៊ាន និងអនុសាសន៍គោលនយោបាយនានា។ អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងអាស៊ាននាបច្ចុប្បន្ននេះ ក្រុមវាគ្មិនបានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យនៃយុទ្ធសាស្ត្រនៃការជំរុញវិនិយោគ ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។
អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថាៈ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាមបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ហើយមានគោលបំណង់ទទួលបានការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូនានាផងដែរ៕