ឆ្នាំប្រធានអាស៊ាន២០២០៖ អាស៊ាន+៣ សម្រេចបាននូវកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាជាច្រើន

(VOVWORLD) - នេះជាកិច្ចប្រជុំដំបូងក្នុងឆ្នាំប្រធានអាស៊ាន២០២០ របស់វៀតណាម ក្នុងគោលដៅវាយតម្លៃឡើងវិញចំពោះសកម្មភាពសហ ប្រតិបតិ្តការក្នុងក្របខ័ណ្ឌអាស៊ាន+៣។  
ឆ្នាំប្រធានអាស៊ាន២០២០៖ អាស៊ាន+៣ សម្រេចបាននូវកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាជាច្រើន - ảnh 1បណ្ដាតំណាងនៃក្របខ័ណ្ឌអាស៊ាន+៣ ចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) 

  នាថ្ងៃទី២៧កុម្ភៈ នៅទីស្នាក់ការ លេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើក ទី១២របស់គណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) ជាមួយ ឯកអគ្គរដ្ឋទូតនៃប្រទេសដៃគូទាំង៣ក្នុងក្របខ័ណ្ឌអាស៊ាន+៣ (រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង)។ នេះជាកិច្ចប្រជុំដំបូងក្នុងឆ្នាំប្រធានអាស៊ាន២០២០ របស់វៀតណាម ក្នុងគោលដៅវាយតម្លៃឡើងវិញចំពោះសកម្មភាពសហ ប្រតិបតិ្តការក្នុងក្របខ័ណ្ឌអាស៊ាន+៣។  លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន និងលោកឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងប្រចាំអាស៊ាន Lim Sungnam បានធ្វើជាសហអធិបតីនៅកិច្ច ប្រជុំនេះ។

        អង្គប្រជុំបានអះអាងនូវសារសំខាន់នៃកិច្ចសហប្រតិបតិ្តការអាស៊ាន+៣ ចំពោះសន្តិភាព សន្តិសុខនិងការអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា។ ប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែបានសន្យាផ្ដល់ប្រភពធនធានគាំទ្រ អាស៊ានក្នុងការកសាងសហគមន៍ បង្រួញគម្លាតអភិវឌ្ឍតាមរយៈកិការអនុវត្តគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាននិងផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជំរុញឆាប់រហ័សរួចរាល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អភិវឌ្ឍសហគ្រាសមានខ្នាត មីក្រូ តូចនិងមធ្យម (MSME) បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ អភិវឌ្ឍជានិរន្ត អប់រំ សុខភាពសហគមន៍ បម្រែបម្រួលអាកាសធាតុ ដោះ ស្រាយកាកសំណល់លើសមុទ្រ ធានាសន្តិសុខស្បៀងអាហារនិងសន្តិសុខ ថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ