“ឆ្នាំវៀតណាមនៅបារាំង”នឹងបង្កើតការជំរុញថ្មីដល់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ

(VOV)_ “ឆ្នាំវៀតណាមនៅបារាំង”នឹងបង្កើតការជំរុញថ្មីដល់​ទំនាក់​ទំនងនៃ
ប្រទេសទាំងពីរ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅបារាំង 
លោក Duong Chi Dung មុនពេល​ព្រឹត្តិការណ៍​“ឆ្នាំវៀតណាមនៅបារាំង”​ប្រារព្វឡើង  នាថ្ងៃទី១៤ កុម្ភះ នៅបារីស។

“ឆ្នាំវៀតណាមនៅបារាំង”នឹងបង្កើតការជំរុញថ្មីដល់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ - ảnh 1
“ឆ្នាំវៀតណាមនៅបារាំង”នឹងបង្កើតការជំរុញថ្មីដល់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ(dantri)

          ឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា៖ នេះគឺជាលើក​ដំបូងដែល វៀតណាម និងបារាំងរៀបចំឆ្នាំ​វៀតណាម-បារាំង​។ “ ឆ្នាំ បារាំងនៅវៀតណាម”បាន បញ្ចប់ នាខែធ្នូឆ្នាំ ២០១៣ និង” ឆ្នាំវៀត​ណាម​នៅ​បារាំង” ត្រូវបាន​សង្ឃឹម​ថានឹងបង្កើត
ការ​បោះជំហានខ្លាំង​ក្លាក្នុងទំនាក់ទំនងទ្វេភាគី។

           លោក Duong Chi Dung ក៏បានអោយដឹងថែមទៀតថា៖ ​ក្នុង​ក្របខ័ណ្ឌ” ឆ្នាំវៀត ណាមនៅបារាំង” នឹងមានការតាំងពិព័រណ៍ធំមួយ ដោយ​ប្រធានបទ៖នាគក្នុងវត្ថុបុរាណ  នាខែកញ្ញាឆ្នាំ ២០១៤ និងសិក្ខាសាលាអន្តរជាតិធំមួយ ដោយប្រធានបទ៖សិល្បះវៀតណាម របៀបទាក់ទងថ្មី…។ល។

          ស្ដីពីវិស័យនយោបាយ កិច្ចការបរទេស ឯកអគ្គរដ្ឋទូតបានអោយដឹងថា៖ ​ភាគី
ទាំង ពីរនឹងបន្តផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់ ដោយមានដំណើរ​​ទស្សនកិច្ចនៅ បារាំង នាដើមឆ្នាំ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា​និងទេសចរណ៍វៀតណាម លោក Hoang
Tuan Anh និងរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក Ha Hung Cuong និងដំណើរ​ទស្សនកិច្ចនៅ​
វៀតណាម​ ​របស់រដ្ឋមន្ត្រីក្រសួងបង្ហាត់បង្រៀនមហាវិទ្យាល័យនិង​ស្រាវជ្រាវ ​​Genevieve
Fioraso រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង Jean Yves Ledrian និង​ពិសេសគឺប្រធានាធិបតីបារាំង លោក Francois Hollande។

          ស្ដីពីសេដ្ឋកិច្ច ជំនួបសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់លើកទី២ នៅទីក្រុងបារីស ​នាខែ មេសា ខាងមុខនេះ ដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui
Quang Vinh និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស Nicle Bricq ធ្វើអធិបតី និងជា
របត់​សំខាន់ អោយអនុវត្តតាមការកំណត់ទិសដៅ៖​ដៃគូយុទ្ធសាស្ត្រ រួមជា មួយបណ្ដា សិក្ខាសាលាស្ដីពីវិនិយោគ ពាណិជ្ជកម្ម…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ