ឆ្នាំ២០១៣ផ្នែកតែវៀតណាមលើកកំពស់គុណភាពផលិតផល
(VOV)_តាមការព្យាករណ៍ របស់បណ្ដាអ្នកជំនាញការសេដ្ឋកិច្ច ថា÷ឆ្នាំ ២០១៣ ផ្នែកតែវៀតណាម បន្តជួបការលំបាកជាច្រើន និងដើម្បីដោះស្រាយការលំបាកជា
ជំហានៗ ក្នុងឆ្នាំ ២០១៣ផ្នែកតែត្រូវប្រមូលផ្តុំ អនុវត្តបណ្ដាវិធានការលើកកំពស់
គុណភាព ផលិតផលតែ និងបង្កើនតំលៃរបស់ដើមតែ។ លោក Doan Anh Tuan
ប្រធានសម្ព័ន្ធសមាគមតែវៀតណាម បានអោយដឹងថា÷
“ ផ្នែកតែ យកចិត្តទុកដាក់ដល់គុណភាពនិងតំលៃបង្កើនបន្ថែម តាមរយះតំលៃ
តែ។ ការងារឃោសនា ក៏ត្រូវបានយកចិត្តទុកដាក់ជាច្រើន ដើម្បីផ្លាស់ប្តូរ ចំណេះដឹង
របស់ អ្នកដាំតែ សម្ព័ន្ធសមាគម រួមសហការជាមួយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន
បទ វៀតណាម ចេញផ្សាយបណ្ដាឯកសារ ជួយប្រជាជនយល់ដឹង និងធ្វើតាម ដូចជា÷ប្រើថ្នាំអ្វី ពាណិជ្ជសញ្ញាគឺអ្វី ជាដើម៕ ”
|
ឆ្នាំ២០១៣ផ្នែកតែវៀតណាមលើកកំពស់គុណភាពផលិតផល(http://laodong.com.vn/) |