ឆ្នាំ២០១៣ពិភពលោកត្រូវប្រឈមមុខនឹងបាតុភូតអាកាសធាតុអាក្រ

ឆ្នាំ២០១៣ពិភពលោកត្រូវប្រឈមមុខនឹងបាតុភូតអាកាសធាតុអាក្រ - ảnh 1
ឆ្នាំ២០១៣ពិភពលោកត្រូវប្រឈមមុខនឹងបាតុភូតអាកាសធាតុអាក្រក់ (VOV)

        Vovworld-ឆ្នាំ២០១៣ជាឆ្នាំមានកំរិតទឹកសមុទ្រឡើងខ្ពស់បំផុតនិងមានកំដៅ​ខ្ពស់ទី១០គិតតាំងពីឆ្នាំ១៨៥០មក។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ អង្គការ​ឧតុនិយម​ពិភពលោក(WMO)ចំណុះអង្គការសហប្រជាជាតិបានឲ្យដឹងថា​ កំរិត​ទឹក​​សមុទ្រ សកលទទួលបានកំរិតខ្ពស់បំផុតនាខែមិនាឆ្នាំ២០១៣។ អគ្គលេខាធិការ WMO
លោក Michel Jarraud បានចាត់ទុកកំរិតទឹកសមុទ្រឡើងខ្ពស់គឺមូលហេតុ​មួយក្នុង ចំណោមមូលហេតុដែលធ្វើឲ្យប្រទេសឆ្នេរសមុទ្ររងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយ
បាតុភូតអាក្រក់។​ក៏តាមរបាយការណ៍ពោលខាងលើថា ឆ្នាំ២០១៣ក៏ជា​ឆ្នាំ​មាន កំដៅខ្ពស់ទី១០គិតតាំងពីមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រចាប់ផ្ដើមប្រមូលផ្ដុំទិន្នន័យ
ស្រាវជ្រាវកំដៅសកលលោកនាឆ្នាំ១៨៥០។

        មជ្ឈដ្ឋានអ្នកជំនាញការបានព្រមានថា ប្រសិនបើមនុស្សលោកគ្មាន​សកម្ម
ភាព​ទប់ទល់នឹងបរិមាណឧស្ម័នបញ្ចេញចោលដ៏ធំធេងនោះទេ ពិភពលោកនឹង​មិនអាចជៀសវាងបានពីសោកនាដកម្មនានារួមមានខ្យល់ព្យុះយក្ស កង្វះទឹកជា
ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ