ឆ្នាំ២០១៥ផ្នែកកសិកម្មត្រូវបង្កើតការផ្លាស់ប្តូរថ្មីខ្លាំងក្លាជាំងទៀត
|
លោក ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai |
(VOV)_ថ្លែងមតិនៅសន្និសីទ Online លាតត្រដាងអនុវត្តភារកិច្ចសំរាប់ឆ្នាំ២០១៥
របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាព្រឹកថ្ងៃទី២៥ ធ្នូ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានចាត់ទុកថា៖ ផ្នែកត្រូវបន្តប្រមូលដោះ
ស្រាយការលំបាកក្នុងសកម្មភាពផលិតកម្ម អាជីវកម្ម របស់អង្គភាពអាជីវកម្ម ក្នុង
វិស័យកសិកម្ម បង្កលក្ខណះកសាងបណ្ដាសម្ព័ន្ធក្រុមហ៊ុនមានពាណិជ្ជសញ្ញាខ្លាំង
អំពីកសិផល ដើម្បីជំរុញការនាំចេញកសិផល។ លោក Hoang Trung Hai វាយតំលៃថា៖
“ ដោយតំលៃប្រាក់នាំចេញក្នុងឆ្នាំ២០១៤នេះគឺ៣០ពាន់លានដុល្លារអាមេរិក
ផ្នែកកសិកម្មបនៅមានឧត្តមភាពជាច្រើនទៀតដើម្បីអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត។
ដូច្នេះ ក្នុងឆ្នាំ ២០១៥ យើងត្រូវខំប្រឹងប្រែងជាងទៀតដើម្បីបើកទូលាយទីផ្សារថ្មី។
ខ្ញុំស្នើផ្នែកកសិកម្មត្រូវប្រមូលលើកកំពស់ប្រសិទ្ធិភាពការងារគ្រប់គ្រង បង្កលក្ខណះ
ងាយស្រួលសំរាប់បណ្ដាតំបន់និងកសិករ៕”