ឆ្នាំ២០១៥អង្គភាពអាជីវកម្មកូរ៉េខាងត្បូងជាច្រើនបានជ្រើសរើសវិនិយោគនៅវៀតណាម
|
ឆ្នាំ២០១៥អង្គភាពអាជីវកម្មកូរ៉េខាងត្បូងជាច្រើនបានជ្រើសរើសវិនិយោគនៅវៀតណាម |
(VOV)_តាមការស្រាវជ្រាវនាពេលថ្មីៗនេះ របស់សម្ព័ន្ធសមាគមន៍ពាណិជ្ជកម្មអន្តរ
ជាតិ កូរ៉េខាងត្បូង (KITA) បានអោយដឹងថា៖ បណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង
មានផែនការបើកទូលាយអាជីវកម្មនៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៥។ ជាពិសេស
វៀតណាមជាទីមកដល់ដែលបានអង្គភាពអាជីវកម្មជ្រើសរើសច្រើនបំផុត។ ៤៩%នៃ
អង្គភាពអាជីវកម្មកែរ៉េខាងត្បូងចំនួន៥៤០ បានចូលរួមការស្រាវជ្រាវអំពីទីផ្សារវិនិ
យោគ នៅប្រទេសចំនួន៣២ សុទ្ធតែមានផែនការអភិវឌ្ឍន៍អាជីវកម្មនៅទីផ្សារវៀត
ណាមក្នុងឆ្នាំ ២០១៥។ លោកស្រី Seo Min Jeong នាយិកា នាយកដ្ឋានសេដ្ឋកិច្ច តំ
បន់អាស៊ីបូពា៍ នៃក្រសួងការបរទេសកូរ៉េខាងត្បូង បានអោយដឹងថា៖
“ វៀតណាមជាប្រទេស១ដែលមានល្បឿនកំណើនខ្ពស់ ប្រភពធនធានមនុស្សដ៏
សម្បូរ។ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរវៀតណាម-កូរ៉េខាងត្បូង នាពេល
កន្លងទៅ ទទួលបានសមិទ្ធិផលសកម្មជាច្រើន។ ប៉ុន្តែវិស័យវិនិយោគនៅមានកំហិត។
នាពេលខាងមុខនេះ យើងខ្ញុំ។មានគោលបំណងថា៖ ការវិនិយោគរបស់ខ្លួនចូលមក
វៀតណាមនឹងបានបើកទូលាយពី១ថ្ងៃទៅ១ថ្ងៃ។”