ឆ្នាំ២០១៩មូលនិធិគាំពារកុមារវៀតណាម ខិតខំប្រឹងប្រែងថែទាំដល់កុមារ១០ លាននាក់ដែលមានស្ថានភាពរស់នៅលំបាកពិសេស

(VOVWORLD) - នាយប់ថ្ងៃទី៨ ខែធ្នូ នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាម ប្រធាន ក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួប ជាមួយធុរកិច្ចជននានាដែលបានរួមដំណើរជាមួយមូលនិធិគាំពារកុមារវៀតណាមក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ។
ឆ្នាំ២០១៩មូលនិធិគាំពារកុមារវៀតណាម ខិតខំប្រឹងប្រែងថែទាំដល់កុមារ១០ លាននាក់ដែលមានស្ថានភាពរស់នៅលំបាកពិសេស - ảnh 1 បណ្ដាធុរកិច្ចជនចុះហត្ថលេខាលើកិច្ចសន្យាបរិច្ចាកទឹកប្រាក់ជូនចំពោះមូលនិធិគាំពារកុមារវៀតណាម


ក្រោយរយៈពេល២៦ឆ្នាំចាប់តាំងពីការចាប់បដិសន្ធិមក មូលនិធិគាំពារកុមារ វៀតណាម បានរៃអង្គាសថវិកាប្រមាណ៥៥០០ពាន់លានដុងដើម្បីជួយឧបត្ថម្ភ ដល់កុមារជាង៣០លាននាក់តាមរយៈសកម្មភាពជួយឧបត្ថម្ភការវះកាត់និងព្យា បាលជំងឺបេះដូងពីកំណើត ការវះកាត់វិរូបភាព ការផ្ដគ់ផ្គង់ទឹកដោះនិងអាហារ បំប៉ន ទឹកសាប និងការព្យាបាលរោគាពាធ ផងដែរ។ ក្នុងឆ្នាំ២០១៨ មូលនិធិបាន រៃអង្គាសទឹកប្រាក់ជាង១០០លានដុងដើម្បីថែទាំដល់កុមារប្រមាណ៨ម៉ឺននាក់។

        មូលនិធិគាំពារកុមារគ្រប់ជាន់ថ្នាក់កំពុងតែខិតខំប្រឹងប្រែងតភ្ជាប់ទឹកចិត្ត មេត្តាធម៌ជាមួយនឹងកុមារទូទាំងប្រទេស។ គោលដៅក្នុងឆ្នាំ២០១៩របស់មូល និធិគឺរៃអង្គាសបានទឹកប្រាក់១១០លាន ដុងដើម្បីជួយឧបត្ថម្ភដល់កុមារចំនួន១០លាននាក់។

        អញ្ជើញថ្លែងនៅក្នុងជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជូនចំពោះធុរកិច្ចជនទាំងអស់ដែល បានរួមដំណើរជាមួយមូលនិធិគាំពារកុមារវៀតណាម ព្រមទាំងអំពាវនាវអោយ សហគមន៍បន្តមានការជួយឧបត្ថម្ភគាំទ្រចំពោះប្អូនៗកុមារដែលមានស្ថានភាព រស់នៅលំបាកពិសេសទូទាំងប្រទេស។

        នៅក្នុងជំនួបនេះ ធុរកិច្ចជនជាច្រើននាក់បានសន្យាបរិច្ចាកទឹកប្រាក់សរុបឡើង ដល់ទៅ៨០ ពាន់លានដុងជូនចំពោះមូលនិធិគាំពារកុមារវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ