ឆ្ពោះទៅការបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មីរវាងវៀតណាមនិងម៉ុងហ្គោលី
(VOVWORLD) -បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh មានសន្និសីទសារព័ត៌មានមួយ ហើយបានជូនដំណឹងអំពីលទ្ធផលនៃជំនួបពិភាក្សា។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ទំនាក់ទំនងវៀតណាម - ម៉ុងហ្គោលី នឹងបន្តពង្រឹងនិងអភិវឌ្ឍន៍ ឆ្ពោះទៅការបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី។
រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ។ រូបថត៖ TTXVN |
ដើម្បីនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ ប្រធានរដ្ឋលោក Vo Van Thuong បានឯកភាពជាមួយប្រធានាធិបតីម៉ុងហ្គោលីនូវវិធានការសំខាន់ៗជាច្រើន៖
“យើងខ្ញុំបានឯកភាពជំរុញគោលដៅបង្កើនទ្វេដងទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិត ២០០លានដុល្លារអាមេរិកនាប៉ុន្មានឆ្នាំខាងមុខ។ យើងខ្ញុំស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឯកភាពបន្តបង្កើតលក្ខខណ្ឌនិងការពារផលប្រយោជន៍ស្របច្បាប់សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរប្រកបដោយសន្តិភាពក្នុងការរស់នៅ សិក្សា និងធ្វើការនៅប្រទេសនីមួយៗ ដោយពង្រីកតួនាទីជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាពវៀតណាម - ម៉ុងហ្គោលី”។
ជូនដំណឹងដល់ប្រព័ន្ធសារព័ត៌មាន ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះនឹងរួមចំណែកបង្កើតកម្លាំងចលករដ៏សំខាន់ កំណត់ទិសដៅ និងវិធានការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕