ឆ្ពោះទៅខឿនសុខាភិបាល១មានសមភាព ប្រសិទ្ធភាពនិងអភិវឌ្ឍន៍

(VOVworld) - សន្និសីទដោយប្រធានបទ “បង្កើនសុខាភិបាលមូលដ្ឋានសំរាប់ការ ថែទាំសុខភាពដំបូងឆ្ពោះទៅការគ្របដណ្ដប់ការថែទាំប្រជាជនទាំងមូល” បាន
ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៤ មិនា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។សន្និ
សីទនេះ ទាក់ទាញការចូលរួមរបស់តំណាងជាង៣០០នាក់មកពីក្រសួង ស្ថាប័ន
អង្គការ នានានៅក្នុងនិងក្រៅប្រទេស។នៅទីនេះ​ បណ្ដាតំណាងបានពិភាគ្សានិង
នាំចេញ ដំណោះស្រាយដ៏លោតផ្លោះសំរាប់ការកសាងសុខាភិបាលមូលដ្ឋានអំពី
ផ្នែកនានាដូចជា ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ យន្តការហិរញ្ញវត្ថុ គោលន
យោបាយ ទាក់ទាញកម្មាភិបាលសំដៅជំរុញខ្លាំងការថែទាំសុខភាពដំបូង ឆ្ពោះ
ទៅការគ្រប ដណ្ដប់សុខភាពប្រជាជនទាំងមូល កសាងខឿនសេដ្ឋកិច្ច១ដែល
មានសមភាព ប្រសិទ្ធភាពនិងអភិវឌ្ឍន៍។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
ឆ្ពោះទៅខឿនសុខាភិបាល១មានសមភាព ប្រសិទ្ធភាពនិងអភិវឌ្ឍន៍ - ảnh 1
លោក Vu Duc Dam ទៅសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីពេទ្យមជ្ឈឹម Hue

“វៀតណាមនៅមានការលំបាកច្រើន ប៉ុន្តែយើងជានិច្ចកាលយកចិត្តទុកដាក់ដល់
ជនក្រីក្រ ជនមានប្រាក់ចំណូលទាប។ប្រការនេះ ត្រូវបានអង្គការអន្តរជាតិនានា
 វាយតំលៃខ្ពស់ បើប្រៀបនឹងប្រទេសផ្សេងៗដែលមានកំរិតអភិវឌ្ឍន៍សេដ្ឋកិច្ច
ស្មើគ្នា។វៀតណាមមិនត្រឹមតែមានបណ្ដាញសុខាភិបាលដែលគ្របដណ្ដប់ប្រជា ជនទាំងមូលនៅតាមឃុំ ភូមិទាំងឡាយប៉ុណ្ណោះទេ ថែមទាំងមានការរួមវិភាគ
ទានដ៏ល្អក្នុង វិស័យអភិវឌ្ឍន៍បច្ចេកទេសខ្ពស់ទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ