ឆ្ពោះទៅគោលដៅនាំចេញកសិ-រុក្ខ-ជលផល ចំនួន ៥០ ពាន់លាន​ដុល្លារអាមេរិក

(VOVWORLD) - តម្លៃប្រាក់នាំចេញ កសិ-រុក្ខ-ជលផលបានកើនជាង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានប៉ានប្រមាណថាកើន ៤១ ពាន់លានដុល្លារអាមេរិក។
ឆ្ពោះទៅគោលដៅនាំចេញកសិ-រុក្ខ-ជលផល ចំនួន ៥០ ពាន់លាន​ដុល្លារអាមេរិក - ảnh 1លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ កាសែតឧស្សាហពាណិជ្ជកម្ម

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានអះអាងថា នឹងផ្តោតលើដំណោះស្រាយអំពីទីផ្សារ ដោយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅទទួលតម្លៃប្រាក់នាំចេញចំនួន ៥០ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ វិស័យកសិកម្មបន្តរក្សាកំណើនដ៏ល្អបង្គួរជាមួយសន្ទុះកំណើនរបស់ផលិតផលកសិកម្មនាំចេញស្នូល។  តម្លៃប្រាក់នាំចេញ កសិ-រុក្ខ-ជលផលបានកើនជាង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានប៉ានប្រមាណថាកើន ៤១ ពាន់លានដុល្លារអាមេរិក។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien អះអាងថា៖“លទ្ធផលនៃវិស័យកសិកម្មក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះបាន រួមចំណែកយ៉ាង សំខាន់ ដើម្បីប្រទេសជាតិសម្រេចបានកំណើន ១៣,៧៦% ហើយរយៈពេល ៨ ខែសរុបគឺ ៨,៨៣% និង ២,៧៣%។ ដូច្នេះហើយរាល់តួរលេខនៃផ្នែកកសិកម្មបានរួមចំណែកទៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ នៅសល់រយៈពេល ៣ ខែទៀតទេ ដូច្នេះហើយយើងត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅនាំចេញ កសិ-រុក្ខ-ជលផល ចំនួន ៥០ ពាន់លានដុល្លារអាមេរិករបស់រដ្ឋាភិបាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ