ឆ្ពោះទៅតំបន់មេគង្គសកម្មនិងសម្បូររុងរឿង
|
ឆ្ពោះទៅតំបន់មេគង្គសកម្មនិងសម្បូររុងរឿង |
(VOV)_ចប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦តុលាឆ្នាំ២០១៦ នៅទីក្រុងហាណូយ នឹងប្រ
ព្រឹត្តទៅសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម
(CLMV) លើកទី៨ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady
– Chao Phraya – Mekong ( ACMECS) លើកទី៧ និងសន្និសីទ វេទិកាសេដ្ឋកិច្ចសកល
ស្ដីអំពីតំបន់មេគង្គ (WEF-មេគង្គ)។
ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ វៀតណាមបាននិងកំពុងមានការ
រួមវិភាគទានសកម្ម ក្នុងកិច្ចសហប្រតិបត្តិការ CLMV និង ACMECS។ចំពោះកិច្ចសហ
ប្រតិបត្តិការ CLMV វៀតណាមបានកសាងមូលនិធិអាហារូបករណ៍ CLMV តាមនោះ
ជាប្រចាំឆ្នាំ វៀតណាមផ្តល់អាហាររូបករណ៍រាប់សិបចំណែកសំរាប់ប្រទេសឡាវ កម្ពុជា
និងមីយ៉ាន់ម៉ា។ ក្នុងយន្តការសហប្រតិបត្តិការ CLMV និងACMECS វៀតណាមសុទ្ធ
តែដើរតួនាទីជាអ្នកសម្របសម្រួលវិស័យសហប្រតិបត្តិការជំនាញមួយចំនួន។
ក្នុងឱកាសនេះដែរ តាមការផ្តើមគំនិតរបស់វៀតណាម សន្និសីទ វេទិកាសេដ្ឋ
កិច្ចសកល ស្ដីអំពីតំបន់មេគង្គ (WEF-មេគង្គ) នឹងបានរៀបចំឡើងជាលើកដំបូង
រួមជាមួយសន្និសីទ CLMV និង ACMECS ដើម្បីផ្សព្វផ្សាយអំពីសក្ដានុភាពរបស់តំ
បន់មេគង្គចំពោះសហគមន៍អង្គភាពអាជីវកម្មអន្តរជាតិ៕