ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរបស់គ្រួសារវៀតណាមក្នុងសម័យ កាលឧស្សាហូបនីយកម្មនិងទំនើបកម្ម

(VOVWORLD) -ក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី ២៨ ខែមិថុនា មន្ទីរវប្បធម៌កីឡានិង ទេសចរណ៍វៀតណាមសហការជាមួយសមាគមសម្ព័ន្ធនារីខេត្ត Gia Lai បាន រៀបចំទិវាបុណ្យ "គ្រួសារពោរពេញទៅដោយក្តីស្រឡាញ់" ។
ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរបស់គ្រួសារវៀតណាមក្នុងសម័យ កាលឧស្សាហូបនីយកម្មនិងទំនើបកម្ម - ảnh 1 ក្រុមគ្រួសារនិមួយៗធ្វើម្ហូបក្នុងទិវាបុណ្យគ្រួសារ (ថ្ងៃទី២៨មិថុនា)

ទិវាបុណ្យនេះមានការចូលរួមរបស់គ្រួសារចំនួន ២៣ មកពីតំបន់មូលដ្ឋាន ផ្សេងៗគ្នានៅខេត្ត Gia Lai ដោយមានសកម្មភាពរស់រវើក ដូចជាការ ជួបប្រាស្រ័យម្ហូបអាហារការចែករំលែកបទពិសោធន៍ក្នុងការរៀបចំជីវិតគ្រួសារ និងចូលរួមល្បែងកំសាន្តជាដើម។សកម្មភាពទាំងនេះមានគោលបំណងផ្សារភ្ជាប់  សមាជិកក្នុងគ្រួសារជាមួយគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរបស់ គ្រួសារវៀតណាមក្នុងសម័យកាលឧស្សាហូបនីយកម្មនិងទំនើបកម្ម។

ក្នុងថ្ងៃដដែលនេះដែរ គណៈកម្មការបញ្ជាណែនាំកសាងជីវភាពរបស់នៅវប្បធម៌ ខេត្ត Dong Thap បានរៀបចំពិធីលើកតម្កើង គ្រួសារឈានមុខចំនួន ១៥០ ឆ្នាំ២០១៨។ គ្រួសារទាំងនេះសុទ្ធសឹងតែជាគ្រួសារដែលមានស្នាដៃលេចធ្លោក្នុង ការបំផុសចលនាបង្ការមនិងទប់ទល់អំពើហឹង្សាក្នុងគ្រួសារ កសាងជនបទថ្មី ទីក្រុងស៊ីវិលល័យជាដើម។

ក្នុងថ្ងៃដដែលនេះ មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Vinh Long បានរៀបចំ សន្និសីទលើកតម្កើងគ្រួសារវប្បធម៌ឈានមុខក្នុងដំណាក់កាល ឆ្នាំ២០១៥-២០១៨។ ក្នុងសន្និសីទនេះ គណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានប្រគល់ប័ណ្ណសរសើរចំនួន៨ និង  មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ប្រគល់ ប័ណ្ណសរសើរចំនួន ១០៣ ជូនដល់ គ្រួសារដែលមានសស្នាដៃឆ្នើមក្នុងចលនា កសាងគ្រួសារវប្បធម៍ដំណាក់កាលឆ្នាំ២០១៥-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ