ឆ្ពោះទៅរកភាពជោគជ័យនៅពេលវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគនិងធនាគារជាតិវៀតណាមបានសហការជាមួយធនាគារ Standard Chartered មានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស បើកសន្និសីទតាមអ៊ិន ធឺរណែតក្រោមប្រធានបទ “ វៀតណាម - តារាកំពុងរះ”។
ថ្លែងសុន្ទរកថាបើកសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung មានបំណងចង់ឲ្យធនាគារ Standard Chartered ពង្រឹងការតភ្ជាប់បណ្តាវិនិយោគិន និងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនពហុជាតិលើជុំវិញពិភពលោកមកវិនិយោគនៅវៀតណាម។ ជាពិសេស រួមជាមួយវៀតណាម ដើម្បីកសាងមជ្ឈមណ្ឌលនិងមូលដ្ឋានជំនាញ ដើម្បីនាំមកនូវកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោករដ្ឋមន្ត្រី Nguyen Chi Dung បានឲ្យដឹងថែមទៀតថា វៀតណាមបាននិងកំពុងពន្លឿនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលដល់អ្នកជំនាញនិងកម្មករបច្ចេកទេសមកវៀតណាមដើម្បីស្វែងរកការវិនិយោគនិងឱកាសការងារ រួមទាំងបង្កើតកញ្ចប់លើកទឹកចិត្តពិសេស សម្រាប់គម្រោងទ្រង់ទ្រាយធំនិងមានគុណភាព៕