ឆ្ពោះទៅសន្និបាតសហជិពវៀតណាមលើកទី១១អាណត្តិ២០១៣-២០១៨
|
រូបថតInternet |
(VOV)_ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ កក្កដា នៅទីក្រុងហាណូយ សហភាពពលករវៀតណាម នឹងរៀបចំសន្និបាតសហជិពវៀតណាម លើកទី ១១ អាណត្តិ២០១៣-២០១៨។ នេះគឺជាព័ត៍មាន ដែលបាន សហភាពពលករវៀតណាម ជូនដំណឹងក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី ១៩ កក្កដា ស្ដីពីព្រឹត្តិការណ៍នេះ។ តាមគំរោងនឹងមានបទអន្តរាគមន៍ចំនួន៣៩ នឹងបានអធិប្បាយនៅក្នុងសន្និបាតលើកនេះ ដោយប្រមូលផ្តុំចូលក្នុងខ្លឹមសារដូចជា÷ សហជិពជាមួយសកម្មភាពសង្គម រួមចំណែកអនុវត្តការផ្តួចផ្តើមគំនិតកាត់បន្ថយភាពក្រីក្រ …។ល។ អនុប្រធាន អគ្គសហភាពពលករវៀតណាម លោក Hoang Ngoc Thanh បានអោយដឹងថា÷
“ នេះគឺជាលើកដំបូងដែលប្រធានសាជីវកម្មមុខរបរនេសាទត្រី ចូលក្នុងគណះប្រតិបត្តិការសហភាពពលករវៀតណាមមិនត្រឹមតែ មានអត្ថន័យខាងវិស័យនយោបាយ សង្គមប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យខាងការកសាងអង្គការ សហជិពល្អប្រសើទៀតផង។ ”
ក៏នៅក្នុងសន្និសីទការសែតលើកនេះ លោកHoang Ngoc Thanh បានអោយដឹងថា÷ ភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលរបស់ អគ្គសហភាពពលករវៀតណាម ក្នុងដំនាក់កាលថ្មីនេះគឺ បង្កើនការងារកិច្ចការបរទេស តាមទិសស្លោក÷ ម្ចាស់ការ សកម្ម ច្នៃប្រឌិតថ្មី និងប្រសិទ្ធិភាព។ តាមនោះ សហភាពពលករវៀតណាម នឹងសកម្មចូលរួមបណ្ដាវេទិកាអន្តរជាតិ បណ្ដាសកម្មភាពចលនាកសិករសហជិពអន្តរជាតិផងដែរ៕