ឆ្ពោះទៅសហគមន៍អាស៊ានសន្តិភាព និងសម្បូររុងរឿង

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ កញ្ញានៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាអន្តរជាតិ “អាស៊ាន ៥០ ឆ្នាំ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍”។ នេះគឺជាសកម្មភាពដែលស្ថិតក្នុងបណ្ដាព្រឹត្តិការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ឆ្ពោះទៅសហគមន៍អាស៊ានសន្តិភាព និងសម្បូររុងរឿង - ảnh 1 ឆ្ពោះទៅសហគមន៍អាស៊ានសន្តិភាព និងសម្បូររុងរឿង

នាព្រឹកថ្ងៃទី ២២ កញ្ញានៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាអន្តរជាតិ “អាស៊ាន ៥០ ឆ្នាំ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍”។ នេះគឺជាសកម្មភាពដែលស្ថិតក្នុងបណ្ដាព្រឹត្តិការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

 នៅទីនេះ របាយការបទអន្តរាគមន៍ភាគច្រើនគឺផ្តោតសំខាន់ទៅលើ បញ្ហាអាស៊ាន ៥០ ឆ្នាំ សមិទ្ធផល និងការសាកល្បង ហើយប្រមូលផ្ដុំទៅលើខ្លឹមសារសំខាន់ៗដូចជា៖ តួនាទី របៀបអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចការបរទេសនៃអាស៊ាន  សិក្សាស្រាវជ្រាវប្រទេសជិតខាងដោយការទាក់ទងផ្ទាល់ជាមួយតំបន់ចំពោះអាស៊ាន  និងអត្តសញ្ញាណវប្បធម៌កម្ពុជាក្នុងសមាហរណកម្មអាស៊ានជាដើម។ ទន្ទឹមនឹងនោះ អ្នកវិទ្យាសាស្ត្របានលើកឡើងអំពីដំណោះស្រាយប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាង អភិវឌ្ឍន៍ដំបូលរួមអាស៊ានសាមគ្គីភាព ខ្លាំងក្លា និងរួមចំណែកច្រើនថែមទៀតសម្រាប់សន្តិភាព ស្ថិរភាពនៃតំបន់និងពិភពលោកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ