ឆ្លៀតយកឱកាសដើម្បីអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព

(VOVWORLD) - គោលដៅទូទៅនៃផែនការគឺបង្កើតឡើងការផ្លាស់ប្ដូរដ៏ជាក់ច្បាស់ក្នុងគំរូកំណើន ដោយផ្អែកលើការបង្កើនផលិតភាព គុណភាព កម្លាំងប្រកួតប្រជែង ប្រសិទ្ធភាពនៃការ ប្រើប្រាស់ប្រភពធនធាន ភាពម្ចាស់ការ និងសមត្ថភាពសម្របខ្លួននៃខឿនសេដ្ឋកិច្ច ឆ្ពោះទៅគោលដៅក្លាយទៅជាខឿនសេដ្ឋកិច្ចដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តភាព ធានាការអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព និងស៊ីសង្វាក់គ្នា។ 

ឆ្លៀតយកឱកាសដើម្បីអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព - ảnh 1រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បង្ហាញសេចក្ដីព្រាងនៃផែនការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល២០២១-២០២៥។
(រូបថត៖ baochinhphu.vn)
ផែនការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល២០២១-២០២៥ ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បង្ហាញនៅចំពោះមុខរដ្ឋសភានៅរសៀលថ្ងៃទី២៩ តុលា បានបំពេញបន្ថែមនូវភារកិច្ច មួយចំនួន សំដៅឆ្លៀតយកឱកាសនិងដោះស្រាយបញ្ហាយុទ្ធសាស្ត្រឲ្យបានល្អ ដើម្បី អភិវឌ្ឍប្រទេសជាតិយ៉ាងលឿន ប្រកបដោយចីរភាព។
គោលដៅទូទៅនៃផែនការគឺបង្កើតឡើងការផ្លាស់ប្ដូរដ៏ជាក់ច្បាស់ក្នុងគំរូកំណើន ដោយផ្អែកលើការបង្កើនផលិតភាព គុណភាព កម្លាំងប្រកួតប្រជែង ប្រសិទ្ធភាពនៃការ ប្រើប្រាស់ប្រភពធនធាន ភាពម្ចាស់ការ និងសមត្ថភាពសម្របខ្លួននៃខឿនសេដ្ឋកិច្ច ឆ្ពោះទៅគោលដៅក្លាយទៅជាខឿនសេដ្ឋកិច្ចដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តភាព ធានាការអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព និងស៊ីសង្វាក់គ្នា។ ទន្ទឹមជាមួយគ្នានោះ លើកកំពស់កម្លាំងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ចនិងអង្គភាពអាជីវកម្ម វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ