ឆ្លៀតយកឱកាសពី EVFTA ដោយផ្សាភ្ជាប់ជាមួយទីផ្សារក្នុងស្រុក

(VOVWORLD) -  នាថ្ងៃទី ២៦ ខែកុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សា ហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបធ្វើការជាមួយអង្គភាពពាក់ព័ន្ធ សំដៅត្រៀមរៀបចំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀត ណាម - សហភាពអឺរ៉ុប (EVFTA) ដោយឈរលើស្មារតីម្ចាស់ការ ដើម្បីទាញ យកអត្ថប្រយោជន៍ពេញលេញពីឱកាសនេះ ក៏ដូចជា ជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ស្របជាមួយការធានាបានលក្ខណៈប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។

 ឆ្លៀតយកឱកាសពី EVFTA ដោយផ្សាភ្ជាប់ជាមួយទីផ្សារក្នុងស្រុក - ảnh 1 លោក Tran Tuan Anh អញ្ជើញថ្លែងក្នុងជំនួបធ្វើការ

នៅក្នុងកិច្ចប្រជុំនេះ  តំណាងជាច្រើនរូបបានលើកមតិថា ទន្ទឹមនឹងការទាញយក ផលប្រយោជន៍ពន្ធអនុគ្រោះពីប្រភពដើមនៃទំនិញនោះ ប៉ុន្តែយើង ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដល់វិស័យការពារពាណិជ្ជកម្ម ប្រឆាំងការគេចវេស និងគេងបន្លំប្រភពដើមទំនិញ។ លោក Le Trong Dung ប្រធាននាយកដ្ឋានការពារពាណិជ្ជកម្មបានចាត់ទុកថា៖     ក្នុង រយៈពេល ៥ ឆ្នាំចុងក្រោយនេះ សហ ភាពអឺរ៉ុប EU មិនមានការស៊ើបអង្កេតណាមួយ ដែលប្រឆាំងការលក់បង្ខូចតម្លៃលើទំនិញឬការឧបត្ថម្ភ ធនសម្រាប់វៀតណាមទេ។ យ៉ាងណា មិញ ដើម្បីធ្វើអាជីវកម្ម EVFTA ប្រកបដោយនិរន្តរភាព បញ្ហាចោទឡើងគឺត្រូវធានាឱ្យមានការអនុវត្តយ៉ាងតឹងរឹងរាល់បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងប្រឆាំងនឹងការលួចបន្លំនិងការគេចវេសពីប្រភពដើម ហើយប្រការនេះមានសារៈសំខាន់ណាស់”។

ចំណែកឯតំណាងនាយកដ្ឋានមុខងារនានាដែលទទួលភារកិច្ច ស្វែងរកទីផ្សារ ដូចជានាយកដ្ឋានជំរុញពាណិជ្ជកម្ម នាយកដ្ឋានអឺរ៉ុប - អាមេរិក ដែលសុទ្ធតែអះអាងថា មានកម្មវិធីជាក់លាក់ជាច្រើនដើម្បីគាំទ្រដល់អាជីវកម្ម។ តាមគម្រោង នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានរដ្ឋសភាអនុម័តនិងចូលជាធរមាន  វេទិកាធុរកិច្ចវៀតណាម - សហភាពអឺរ៉ុបលើកទី ២ ក៏នឹងត្រូវបានប្រារព្ធធ្វើឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ