ឆ្លើយតបទៅនឹង​ភាពចំណាស់នៃប្រជាជនយ៉ាងឆាប់រហ័សនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងនយោបាយពិភពលោក ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “ឥទ្ធិពលនៃភាពចំណាស់នៃប្រជាជនទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច”។ 
ឆ្លើយតបទៅនឹង​ភាពចំណាស់នៃប្រជាជនយ៉ាងឆាប់រហ័សនៅវៀតណាម - ảnh 1មនុស្សចាស់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Dong Da ទីក្រុងហាណូយ (រូបថត៖ Dương Ngọc/TTXVN)

សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីផ្លាស់ប្តូរ និងពិភាក្សាអំពីលក្ខណៈ និន្នាការ និងផលប៉ះពាល់នៃភាពចំណាស់នៃប្រជាជនទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្អែកលើបទពិសោធន៍អន្តរជាតិ និងតថភាពជាក់ស្តែងនៅវៀតណាម។ នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានស្នើឡើងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃចំណាស់របស់ប្រជាជនយ៉ាងឆាប់រហ័សនៅវៀតណាម នាបច្ចុប្បន្ន ដែលក្នុងនោះបានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនដូចជា៖ បង្កើនតួនាទីនិងសមត្ថភាពរបស់អង្គការនយោបាយសង្គម នយោបាយសង្គម-ការងារ ក្នុងការកសាង ចលនា និងអនុវត្តគោលនយោបាយសម្រាប់ស្ថានភាពចំណាស់ប្រជាជន និងជនចាស់ជរា ;ឯកភាពលើវិធីសាស្រ្តអភិក្រម នៃការធ្វើឱ្យចំនួនប្រជាជនចំណាស់ ក្នុងការស្រាវជ្រាវ និងកសាង រៀបចំផែនការគោលនយោបាយប្រជាជន; បង្កើនការផ្សព្វផ្សាយអប់រំផ្លាស់ប្តូរឥរិយាបទ លើកកម្ពស់ការយល់ដឹង បង្កើតបរិយាកាសសង្គម ដើម្បីយល់ព្រមចូលរួមក្នុងការថែទាំសុខភាពជនចាស់ជរា; កសាង និងអភិវឌ្ឍន៍ចលនាថែទាំសុខភាពជនចាស់ជរា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ