ជំងឺ Covid-19៖ ក្រសួងសុខាភិបាលវៀតណាមជូនព័ត៌មានស្ដីពីករណីឆ្លង វីរុស SARS-CoV-2 ទី១៧ នៅទីក្រុងហាណូយហើយឃ្លាំមើលយ៉ាងដិតដល់មនុស្សជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ

(VOVWORLD) - អ្នកជំងឺជាស្ត្រីម្នាក់ កើតនាឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ១២៥វិថី Truc Bach ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។ អ្នកជំងឺត្រូវបានធ្វើតេស្តមានផ្ទុកវីរុស SARS-CoV-2 ហើយ កំពុងត្រូវបានព្យាបាលតាមវិធីដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹមសាខា Kim Trung ស្រុក Dong Anh។
ជំងឺ Covid-19៖ ក្រសួងសុខាភិបាលវៀតណាមជូនព័ត៌មានស្ដីពីករណីឆ្លង វីរុស SARS-CoV-2 ទី១៧ នៅទីក្រុងហាណូយហើយឃ្លាំមើលយ៉ាងដិតដល់មនុស្សជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ - ảnh 1រថយន្តពេទ្យទៅកាន់វិថី Truc Bach ជាតំបន់ដែលអ្នកជំងឺ Covid-19 ទី១៧នៅវៀតណាមកំពុងស្នាក់នៅ (រូបថត៖ VOV) 

  នាយប់ថ្ងៃទី៦មីនា ក្រសួងសុខាភិបាលវៀតណាមបានជូនព័ត៌មាន ស្ដីពីករណីទី១៧ នៅវៀត ណាមដែលឆ្លងជំងឺ Covid-19។ អ្នកជំងឺជាស្ត្រីម្នាក់ កើតនាឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ១២៥វិថី Truc Bach ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។ អ្នកជំងឺត្រូវបានធ្វើតេស្តមានផ្ទុកវីរុស SARS-CoV-2 ហើយ កំពុងត្រូវបានព្យាបាលតាមវិធីដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹមសាខា Kim Trung ស្រុក Dong Anh។

        បន្ទាប់ពីបញ្ជាក់ករណីឆ្លងជំងឺនេះ មន្ទីរសុខាភិបាលហាណូយបាន រៀបចំការបាញ់ថ្នាំកំចាត់មេរោគដោយ Cloramin B នៅផ្ទះរបស់អ្នក ជំងឺ តំបន់ជុំវិញ មន្ទីរពេទ្យនិងផ្ទះរបស់អ្នកដែលបានប៉ះពាល់ជាមួយអ្នក ជំងឺ។ អ្នកទាំងអស់ដែលបានប៉ះពាល់ ជាមួយអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យត្រូពិកមជ្ឈឹមដើម្បីដាក់នៅដាច់ដោយឡែកនិងធ្វើតេស្ត។ ចំណែកឯ អ្នកដែលបានប៉ះពាល់ ជាមួយអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវ បានសំណូមពរឲ្យដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះតាមបទបញ្ញត្តិ។

        ដោយសារអ្នកជំងឺស្ត្រីពោលខាងលើធ្លាប់បានទៅទេសចរណ៍នៅ អង់គ្លេសនិងបារាំងក្នុងប៉ុន្មានថ្ងៃមុនពេលធ្លាក់ខ្លួនឈឺ ហេតុដូច្នេះក្រសួងសុខា ភិបាលវៀតណាមបានស្នើឲ្យក្រសួងការបរទេស វៀតណាមជួបធ្វើការជា មួយស្ថាប័នការទូតរបស់អង់គ្លេសនិងបារាំងដើម្បីជូនព័ត៌មានស្ដីពីដំណើរ ទស្សនា និងទីស្នាក់នៅរបស់អ្នកជំងឺដើម្បីចាត់វិធានការទប់ទល់។

        គណៈកម្មការជាតិទទួលបន្ទុការងារបង្ការទប់ស្កាត់ជំងឺ Covid-19 បាន ស្នើឲ្យក្រសួងនគរ បាលវៀតណាមបញ្ជាដឹកនាំអង្គភាពពាក់ព័ន្ធនានា ដំណើរការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកចូលវៀត ណាមទាំងអស់ដែលបានជិះយន្តហោះតាមជើងហោះហើរ VN0054 កាលពីថ្ងៃទី២មីនាឆ្នាំ២០២០របស់ Vietnam Airlines កំណត់ទីស្នាក់នៅរបស់អ្នកទាំងនោះ ដើម្បីជូនដំណឹងដល់អាជ្ញាធរ តំបន់ អនុវត្តការដាក់នៅដាច់ដោយឡែកនិងតាមដានសុខភាពឲ្យបានទាន់ ពេលវេលា។

        ក្រសួងគមនាគមន៍ដឹកជញ្ជូនបានបញ្ជាដឹកនាំអង្គភាពពាក់ព័ន្ធនានា ផ្ដល់បញ្ជីឈ្មោះអ្នកដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺ ដើម្បីដំណើរ ការស៊ើបអង្កេត តាមដានសុខភាព និងរៀបចំការដាក់នៅដាច់ដោយឡែក តាមបទបញ្ញត្តិ។ ព្រមទាំងអនុវត្តការបាញ់ថ្នាំកំចាត់មេរោគលើយន្តហោះ តំបន់ដែលអ្នកជំងឺធ្លាប់ទៅដល់ និងប្រើប្រាស់សេវាកម្មនៅ ព្រលានយន្តហោះ Noi Bai សំដៅរារាំងការឆ្លងមេរោគ។

        គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបញ្ជាដឹកនាំអង្គភាព ពាក់ព័ន្ធនានារៀបចំការដាក់នៅដាច់ដោយឡែកភ្លាមមួយរំពិចនៅតាមមូលដ្ឋានសុខាភិបាលចំពោះករណីដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ហើយធ្វើ តេស្តលើករណីទាំងអស់នេះ (រួមទាំងអ្នកដែលរស់នៅក្នុងផ្ទះអ្នកជំងឺ) ផង ដែរ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ត្រូវតែ អនុវត្តភ្លាមៗនូវការបាញ់ថ្នាំកំចាត់មេរោគនៅផ្ទះអ្នកជំងឺ តំបន់ជុំវិញ មធ្យោបាយដឹកអ្នកជំងឺនិងស្ថាប័ន តំបន់ពាក់ព័ន្ធផ្សេងៗទៀតឲ្យបានត្រឹម ត្រូវតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ