(VOVWORLD) - នាយប់ថ្ងៃទី២០ មីនាក្រសួងសុខាភិបាលវៀតណាមបានប្រកាស បន្ថែម៤ករណីវិជ្ជមានចំពោះវីរុស SARS-CoV-2។
អ្នកជំងឺទី៨៨ជាស្ត្រីម្នាក់ អាយុ២៥ឆ្នាំ នៅទីក្រុងហាណូយ ដែលជា និស្សិតនៅអង់គ្លេស។
អ្នកជំងឺទី៨៩ ជាស្ត្រីម្នាក់ អាយុ២២ឆ្នាំ នៅខ័ណ្ទទី៧ ទីក្រុងហូជីមិញ។
អ្នកជំងឺទី៩០ ជាស្ត្រីម្នាក់ អាយុ២១ឆ្នាំ នៅទីក្រុងហូជីមិញ។
អ្នកជំងឺទី៩១ជាបុរសជនជាតិអង់គ្លេសម្នាក់ អាយុ៤៣ឆ្នាំ នៅ ទីក្រុងហូជីមិញ ដែលកំពុងធ្វើជាអ្នកបើកបរយន្តហោះនៃក្រុមហ៊ុន Vietnam Airlines។
នាបច្ចុប្បន្ន អ្នកជំងឺទាំងនេះកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ៕