ជំងឺ COVID-19៖ គ្មានសញ្ញាណាមួយដែលបញ្ជាក់ថាជំងឺរាត្បាតថយចុះនៅអឺរ៉ុបទេ

(VOVWORLD) - ទ្វីបអឺរ៉ុបបន្តជាចំណុចក្តៅបំផុតនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោក ខណៈពេលដែលករណីថ្មីឆ្លងវីរុស SARS-CoV-2 បណ្តាលឱ្យមានការកើនឡើងដោយឥតឈប់ឈរ សូម្បីតែកើនឡើងដល់កំរិតខ្ពស់បំផុតនៅក្នុងរលកដំបូងផងដែរ។
ជំងឺ COVID-19៖ គ្មានសញ្ញាណាមួយដែលបញ្ជាក់ថាជំងឺរាត្បាតថយចុះនៅអឺរ៉ុបទេ - ảnh 1 រូបថតឧទាហរណ៍  (ប្រភព៖ AFP)

ប្រទេសប៉ូឡូញ បានកត់ត្រាករណីនៃជំងឺកូវីដ១៩ ថ្មី ចំនួន ១០.០៤០ ករណីនៅថ្ងៃទី ២១ ខែតុលា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង ហើយបានធ្វើឲ្យចំនួនអ្នកជំងឺសរុបកើនឡើងដល់ ២០២.៥៧៩ នាក់ដែលក្នុងនោះមានមនុស្សចំនួន ៣.៨៥១ នាក់បានស្លាប់។ 

 នៅថ្ងៃដដែលនោះ រដ្ឋាភិបាល Litva ក៏បានសម្រេចចិត្តដាក់បទបញ្ជាធ្វើចត្តា ឡីស័កក្នុងរយៈពេល ២ សប្តាហ៍លើទីក្រុងចំនួន ១២ (ចាប់ផ្តើមពីថ្ងៃទី ២៦ ខែតុលា) ដើម្បីគ្រប់គ្រងល្បឿននៃការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ