ជំងឺ Covid-19 នៅវៀតណាម៖ គ្រោងនឹងប្រកាសអ្នកជំងឺជាសះស្បើយ១៨នាក់ក្នុងថ្ងៃទី៧មេសា

(VOVWORLD) - ក្រសួងសុខាភិបាល បានឲ្យដឹងថា មាន៣២ករណីមានលទ្ធផលធ្វើតេស្តអវិជ្ជមាន១លើកចំពោះ វីរុស SARS-CoV-2 និង៣០ករណីមានលទ្ធផលអវិជ្ជមាន២លើក។ 
គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៧មេសា វៀតណាមមិនកត់ត្រាករណីថ្មី ឆ្លង Covid-19 ណាមួយ គិតពីវេលាម៉ោង១៨ថ្ងៃទី៦មេសា។ ដូច្នេះហើយ វៀតណាមនៅតែមានករណីឆ្លងជំងឺចំនួន២៤៥ករណី ក្នុងនោះ៩៥ករណី ត្រូវបានព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មាន៣២ករណីមានលទ្ធផលធ្វើតេស្តអវិជ្ជមាន១លើកចំពោះ វីរុស SARS-CoV-2 និង៣០ករណីមានលទ្ធផលអវិជ្ជមាន២លើក។ ក្នុងថ្ងៃទី ៧ មេសាគ្រោងនឹងប្រកាសអ្នកជំងឺជាសះស្បើយចំនួន១៨នាក់បន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ