ជំងឺ Covid-19 នៅវៀតណាម៖ ថ្ងៃទី៣ជាប់ៗគ្នា ដែលគ្មានករណីឆ្លងថ្មី

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមមានអ្នកជំងឺចំនួន៦៧នាក់ (រួមមានជនជាតិវៀតណាម៦៦នាក់និងជនបរទេស១នាក់) កំពុងសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលចំនួន១១កន្លែង។ 
ជំងឺ Covid-19 នៅវៀតណាម៖ ថ្ងៃទី៣ជាប់ៗគ្នា ដែលគ្មានករណីឆ្លងថ្មី - ảnh 1 វៀតណាមលើកកំពស់សមត្ថភាពធ្វើតេស្តរកឃើញវីរុស SARS-CoV-2 (រូបថត៖ TTXVN)

គណៈកម្មការជាតិ ដឹកនាំការ បង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 របស់វៀតណាមបានឲ្យដឹងថា គិតដល់វេលាម៉ោង៦ ព្រឹក ថ្ងៃទី១៩ មេសា វៀតណាមបន្ត មិនកត់ត្រាករណីឆ្លងថ្មី ណាមួយឡើយ។ ដូច្នេះ នេះជាថ្ងៃទី៣ជាប់ៗគ្នាដែលវៀតណាមគ្មានករណីឆ្លងថ្មី ហើយបរិមាណអ្នកឆ្លងជំងឺសរុប នៅតែមាន២៦៨នាក់ ក្នុងនោះមាន ជនបរទេស ចំនួន ១៦០នាក់ អ្នកដែលត្រូវឆ្លងជំងឺក្នុងសហគមន៍ចំនួន ១០៨ នាក់ និងអ្នកជំងឺជាសះស្បើយមានចំនួន ២០១នាក់។

នាបច្ចុប្បន្ន វៀតណាមមានអ្នកជំងឺចំនួន៦៧នាក់ (រួមមានជនជាតិវៀតណាម៦៦នាក់និងជនបរទេស ១នាក់) កំពុងសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលចំនួន១១កន្លែង។ អ្នកជំងឺភាគច្រើនមានស្ថានភាពសុខភាពធម្មតា ហើយអ្នកជំងឺ៣នាក់ មានស្ថានភាពធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ