ជំងឺ Covid-19៖ បណ្ដាតំបន់បន្តឃ្លាំមើលយ៉ាងដិតដល់ប្រភពឆ្លងជំងឺ

(VOVWORLD) - ដើម្បីរាំងខ្ទប់ហានិភ័យឆ្លងជំងឺ ត្រូវតែអូសបន្លាយ ការដាក់ឲ្យនៅដាច់ដោយឡែកនៅតាមផ្ទះក្នុងរយៈពេលពី១៤ដល់៣០ថ្ងៃចំពោះអ្នកជំងឺ Covid-19 បានជាសះស្បើយនិងអ្នកដែលបានបញ្ចប់រយៈពេល ដាក់នៅដាច់ដោយឡែកនៅតាមមូលដ្ឋានប្រមូលផ្ដុំ។ 
ជំងឺ Covid-19៖ បណ្ដាតំបន់បន្តឃ្លាំមើលយ៉ាងដិតដល់ប្រភពឆ្លងជំងឺ - ảnh 1 ជើងហោះហើរដឹកអ្នកជំនាញកូរ៉េខាងត្បូងមកធ្វើការនៅវៀតណាម (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២០ មេសា នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំការងារ បង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ទីក្រុងហាណូយ ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងលោក Nguyen Duc Chung បានជម្រាបថា រួមជាមួយ ទីក្រុងហូជីមិញ ហាណូយបានស្នើឲ្យរដ្ឋាភិបាលបន្ធូរស្រាលបទបញ្ញារក្សា គម្លាតសង្គមក្រោយពីថ្ងៃទី២២មេសាខាងមុខ។ លោក Nguyen Duc Chung ក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីរាំងខ្ទប់ហានិភ័យឆ្លងជំងឺ ត្រូវតែអូសបន្លាយ ការដាក់ឲ្យនៅដាច់ដោយឡែកនៅតាមផ្ទះក្នុងរយៈពេលពី១៤ដល់ ៣០ថ្ងៃចំពោះអ្នកជំងឺ Covid-19 បានជាសះស្បើយនិងអ្នកដែលបានបញ្ចប់រយៈពេល ដាក់នៅដាច់ដោយឡែកនៅតាមមូលដ្ឋានប្រមូលផ្ដុំ។

នាយប់ថ្ងៃទី២០ មេសា ខេត្ត Bac Ninh បានឲ្យដឹងថា គេបានទទួល និងដាក់ឲ្យនៅដាច់ដោយឡែកចំពោះអ្នកជំនាញ ពលករបរទេសចំនួន៧១ នាក់ដែលមកធ្វើការនៅខេត្តនេះ។ មុននោះខេត្តក៏បានទទួលនិងដាក់ឲ្យនៅ ដាច់ដោយឡែកចំពោះអ្នកជំនាញបរទេសរាប់រយនាក់ដែលមកធ្វើការនៅក្រុមហ៊ុនបរទេសនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ