ជំងឺ COVID-19៖ ពិភពលោករកឃើញករណីឆ្លងជំងឺជាង ១៦ លាននាក់
(VOVWORLD) - នៅទ្វីបអ៊ឺរ៉ុប រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនបំផុត ពោលគឺមានករណីឆ្លងជំងឺសរុបចំនួន ៨០៦.៧២០ នាក់។
(រូបថត៖ TTXVN) |
យោងតាមព័ត៌មានថ្មីៗនៅលើគេហទំព័រ worldmeters.info បានឲ្យដឹងថា នាវេលាម៉ោង ៦ ថ្ងៃទី ២៦ ខែកក្កដា (ម៉ោងនៅទីក្រុងហាណូយ)ពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID-19 ជាង ១៦ លាននាក់។
សហរដ្ឋអាមេរិកបន្តជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ពោលគឺមានករណីឆ្លងជំងឺជាង ៤.៣ លាននាក់ និងមានករណីស្លាប់ប្រមាណ ១៥០ ពាន់នាក់។ បន្ទាប់មកគឺ ប្រេស៊ីល ពោលគឺ មានករណីឆ្លងជំងឺប្រមាណ ២,៤ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ៨៦.៤៤៩ នាក់។
នៅទ្វីបអ៊ឺរ៉ុប រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនបំផុត ពោលគឺមានករណីឆ្លងជំងឺសរុបចំនួន ៨០៦.៧២០ នាក់។
ទន្ទឹមនឹងនេះ អាហ្រ្វិកខាងត្បូងគឺជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺច្រើនបំផុតនៅអាហ្រ្វិក ពោលគឺមានករណីឆ្លងជំងឺសរុបចំនួន ៤៣៤.២០០ នាក់ផងដែរ៕