ជំងឺ COVID-19៖ ស្ថានទូតវៀតណាម​ប្រចាំ​នៅរុស្ស៊ី​ ត្រៀមខ្លួន​ជាស្រេច​ទប់ទល់នឹងបម្រែបម្រួលថ្មីនៃជំងឺ COVID-19

(VOVWORLD) - គណកម្មការទប់ទល់នឹងជំងឺ COVID-19 របស់ស្ថានទូតបានរៀបចំវិធានការជាច្រើននិងសមស្រប ដើម្បីទប់ទល់នឹងបម្រែបម្រួល ដ៏ស្មុគស្មាញដែលអាចកើតមាននៅក្នុងតំបន់ និងបែងចែកជាមុខសញ្ញានីមួយៗ សំដៅចាត់ វិធានការទប់ទល់ ឲ្យបានសមស្រប។
ជំងឺ COVID-19៖ ស្ថានទូតវៀតណាម​ប្រចាំ​នៅរុស្ស៊ី​ ត្រៀមខ្លួន​ជាស្រេច​ទប់ទល់នឹងបម្រែបម្រួលថ្មីនៃជំងឺ COVID-19 - ảnh 1 លោកស្រី Nguyen Quynh Mai អគ្គទីប្រឹក្សា ប្រធានគណកម្មការទប់ទល់នឹងជំងឺ COVID-19 របស់ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី

នៅចំពោះស្ថានភាពបម្រែបម្រូលដ៏ស្មុគស្មាញនាពេលថ្មីៗនេះ នៃជំងឺ COVID-19 នៅសហព័ន្ធរុស្ស៊ី ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ បានសំរេចដាក់កម្រិតជនបរទេសទៅកាន់រុស្ស៊ីនោះ ស្ថាន ទូតវៀតណាមប្រចាំនៅរុស្ស៊ី បានត្រៀមរៀបចំរាល់វិធានការ ដើម្បីជួយសហគមន៍ជនវៀតណាមនៅ រុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃ វិទ្យុសំឡេងវៀតណាម លោកស្រី Nguyen Quynh Mai អគ្គទីប្រឹក្សា ប្រធានគណកម្មការទប់ទល់នឹងជំងឺ COVID-19 របស់ស្ថានទូតវៀតណាមប្រចាំនៅ រុស្ស៊ីបានឲ្យដឹងថា៖ “គណកម្មការទប់ទល់នឹងជំងឺ COVID-19 របស់ស្ថានទូតបានរៀបចំវិធានការ សមស្រប ដើម្បីទប់ទល់នឹងបម្រែបម្រួល ដ៏ស្មុគស្មាញដែលអាច កើតមាននៅ ក្នុងតំបន់ និងបែងចែកជាមុខសញ្ញានីមួយៗ សំដៅចាត់ វិធានការទប់ទល់ ឲ្យបាន សមស្រប។ មុខសញ្ញាទីមួយគឺ កម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាង និង ក្រុមគ្រួសារនានា។ មុខសញ្ញាទីពីរ គឺនិស្សិត។ មុខសញ្ញា ទីបីគឺ សហគមន៍ ជនវៀតណាម។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរួមសហការជាមួយ អាជ្ញាធ ររបស់ សហព័ន្ធរុស្ស៊ី ដើម្បីទទួលបានការជួយឧបត្ថម្ភក្នុង ដំណាក់កាលជាក់ស្ដែងនីមួយៗផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ