ជំងឺ Covid-19៖ សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសកម្មភាពយ៉ាងឆាប់រហ័សនិងតម្លាភាពរបស់វៀតណាម
(VOVWORLD) - គេហទំព័រ Asia Times បានបង្ហោះអត្ថបទរបស់អ្នកកាសែត David Hutts ដែលចាត់ទុកថា “បក្សកុម្មុយនិស្តវៀតណាមទទួលបានការគាំទ្រ” ទាំងនៅក្នុងនិងក្រៅប្រទេស ដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីរាំងខ្ទប់ជំងឺ Covid-19។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យរថយន្តធ្វើតេស្តចល័តរបស់វិទ្យាស្ថានវេជ្ជសាស្ត្របង្ការកងទ័ព (រូបថត៖ TTXVN) |
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទ សរសេរជាច្រើនដែលឆ្លុះបញ្ចាំងយ៉ាងជាក់លាក់ហើយវាយតម្លៃខ្ពស់ចំពោះ វិធានការរបស់រដ្ឋាភិបាលវៀតណាមក្នុងការរាំងខ្ទប់ការឆ្លងរីករាលដាលនៃវីរុស SARS-CoV-2។ គេហទំព័រ Asia Times បានបង្ហោះអត្ថបទរបស់អ្នកកាសែត David Hutts ដែលចាត់ទុកថា “បក្សកុម្មុយនិស្តវៀតណាមទទួលបានការគាំទ្រ” ទាំងនៅក្នុងនិងក្រៅប្រទេស ដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីរាំងខ្ទប់ជំងឺ Covid-19។ វិធានការ ដ៏ខ្លាំងក្លារបស់វៀតណាមបានបង្ហាញការប្ដេជ្ញាចិត្តនិងការស្រុះចិត្តគំនិត របស់ប្រទេសទាំងមូល។
ក្នុងពេលជាមួយគ្នានោះ គេហទំព័រ The Diplomat បានអះអាងថា រដ្ឋា ភិបាលវៀតណាមបានរក្សាតម្លាភាពព័ត៌មានស្ដីពីស្ថានភាពជំងឺហើយ អនុញ្ញាតឲ្យជូនព័ត៌មានតាមរយៈទំព័រ Facebook ទៀតផង។ កាសែតជា ច្រើនផ្សេងទៀតដូចជា The New York Times U.S. News & World Report ក៏បានចុះផ្សាយពីវិធានការរបស់វៀតណាមសំដៅបង្ការទប់ស្កាត់ជំងឺ Covid-19 ដូចជាផ្អាកការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួន បិទទ្វារសាលារៀន រោងកុន ក្លឹបកំសាន្ត ហាងខារ៉ាអូខេ ម៉ាស្សា និងហាងលេង វីដេអូហ្គេមនៅក្នុងទីក្រុងរហូតដល់ដំណាច់ខែមីនាឆ្នាំ២០២០ ជាដើម។
ចំណែកឯទីភ្នាក់ងារសារព័ត៌មាន Bloomberg បានយកចិត្តទុកដាក់ ដល់ វិធានការបើកទូលាយតំបន់ដាក់នៅដាច់ដោយឡែកសម្រាប់ ជនវៀតណាមដែលវិលត្រឡប់មកពីបរទេស ក្នុងនោះកងទ័ព វៀតណាម បានគ្រោងទុកមូលដ្ឋានស្នាក់នៅដែលអាចផ្ទុកមនុស្សចំនួន៦ម៉ឺននាក់ដើម្បីបម្រើការងារដាក់នៅដាច់ដោយឡែក៕