ជំងឺ COVID-19៖ អ្នកស្លាប់សរុបនៅលើពិភពលោកមានចំនួនលើសពី ១,១ លាននាក់
(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៦ ខែតុលា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ លើសពី ៣៩,១៥ លានករណី ដែលក្នុងនោះ ចំនួនអ្នកស្លាប់សរុបបានកើនឡើងរហូតដល់ ១.១០២.៤១២ នាក់។
បុគ្គលិកពេទ្យបានយកសំណាកជំងឺកូវីដ១៩ សម្រាប់ប្រជាជននៅទីក្រុងបុមបៃប្រទេសឥណ្ឌាថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២០ (រូបថត៖ AFP / VNA) |
យោងតាមទិន្នន័យគេហទំព័រ worldo meters.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៦ ខែតុលា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ លើសពី ៣៩, ១៥ លានករណី ដែលក្នុងនោះ ចំនួនអ្នកស្លាប់សរុបបានកើនឡើងរហូតដល់ ១.១០២.៤១២ នាក់។
មានអ្នកជម្ងឺកូវីដ១៩ ជាង ២៩,៣៦ លាននាក់ត្រូវបានព្យាបាលជាសះស្បើយ ខណៈដែលមនុស្សជាង ៨,៦៨ លាននាក់ កំពុងសម្រាកព្យាបាលនៅឡើយ។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជាង ៨,២១ លាននាក់ ក្នុងនោះមានមនុស្សចំនួន ២២២.៧០៦ នាក់បានស្លាប់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសឥណ្ឌាដែលមានករណីឆ្លងជំងឺជាង ៧,៣៦ លានករណីនិងមានមនុស្សស្លាប់ចំនួន ១១២,១៤៤ នាក់៕