ជំងឺ COVID-19 ៖ អាមេរិកបិទមន្ទីរពេទ្យបណ្តោះអាសន្នរីឯប្រទេសសឹង្ហបុរីកត់ត្រារាប់រយករណីឆ្លងជំងឺថ្មីបន្ថែមទៀត
(VOVWORLD) - អង្គការសង្គ្រោះពិភពលោក Samaritan's Purse នៅទីក្រុង ញូវយ៉ក (អាមេរិក) នឹងត្រូវបានបិទទ្វារ ដោយសាររដ្ឋនេះនៅតែបន្តកត់ត្រានូវនិន្នាការធ្លាក់ចុះករណីឆ្លងថ្មីចំពោះ វីរុស SARS-CoV-2។
នៅខាងក្នុងមន្ទីរពេទ្យដែលព្យាបាលអ្នកជម្ងឺ COVID-19 នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) (រូបថតៈ AFP / TTXVN) |
នាថ្ងៃទី ២ ខែឧសភា អង្គការសង្គ្រោះពិភពលោក Samaritan's Purse នៅទីក្រុងញូវយ៉ក (អាមេរិក) នឹងត្រូវបានបិទទ្វារដោយសាររដ្ឋនេះនៅតែបន្តកត់ត្រានូវនិន្នាការធ្លាក់ចុះករណីឆ្លងថ្មីចំពោះ វីរុស SARS-CoV-2។ យោងទៅតាម Samaritan's Purse បានឲ្យដឹងថាការបិទមន្ទីរ បណ្តោះអាសន្នដូចពោលខាងលើនេះ បានកត់សម្គាល់នូវចំណុចរបត់មួយដ៏សំខាន់នៅក្នុងការ រីករាលដាលនៃជំងឺ COVID-19 នៅញូវយ៉ក។
នាថ្ងៃដដែលនោះ ក្រសួងសុខាភិបាលសិង្ហបុរីបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ថ្មី ចំនួន ៤៤៧ ករណីដែលបណ្តាលអោយចំនួនករណីឆ្លងជំងឺនេះសរុបនៅក្នុងប្រទេសកើនដល់ ១៧.៤៨៥ ករណី។
ក្នុងពេលជាមួយគ្នានេះអឺរ៉ុបបានកត់ត្រា ករណីឆ្លងជំងឺ Covid-19 យ៉ាងហោចណាស់មានចំនួន ១.៥០៦.៨៥៣ ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ១៤០.២៦០ នាក់ ហើយអឺរ៉ុប នៅតែបន្តក្លាយជាទ្វីបដែលរងផលប៉ះពាល់ខ្លាំងបំផុតនៃជំងឺរាតត្បាត COVID-19 ផងដែរ។ ប្រទេសអេស៉្បាញនៅតែជាប្រទេសឈរនៅលំដាប់ថ្នាក់ទី១នៅទ្វីបអឺរ៉ុបដែលមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២៤២.៩៨៨ នាក់។
ទន្ទឹមនឹងនេះស្ថានភាពជំងឺនៅតែបន្តវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរនៅប្រទេសរុស្ស៊ី។ គិតត្រឹមថ្ងៃទី២ខែឧសភាប្រ ទេសនេះបាន កត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៩.៦២៣ ករណីក្នុងរយៈពេល ២៤ ម៉ោងដែលធ្វើឱ្យចំនួនករណីសរុបទូទាំងប្រទេសកើនដល់ ១២៤.០៥៤ នាក់។
នៅអាមេរិកខាងត្បូង ស្ថានភាពជំងឺកាន់តែស្មុគស្មាញនៅប្រទេសប្រេស៊ីល អាជ្ញាធរទីក្រុង Rio de Janeiro Rio de Janeiro បានបើកមន្ទីរពេទ្យបណ្តោះអាសន្នទី ២ ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ផងដែរ៕