ជំងឺកូវីដ ១៩៖ ជារៀងរាល់ថ្ងៃ មានប្រជាជនវៀតណាមចំនួន ១ លាននាក់បានដំឡើងកម្មវិធី Bluezone
(VOVWORLD) - យោងតាមស្ថិតិរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងព័ត៌ មាន និងទូរគមនាគមន៍បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១១ ខែ ៨ ចំនួននៃការទាញយកកម្មវិធី Bluezone គឺ ១៥,៧ លានដង កើនឡើង ១៥,៥ លាន ដង បើប្រៀបធៀបនឹងថ្ងៃទី ២៥ ខែកក្កដា។
ដំឡើងកម្មវិធី Bluezone លើទូរស័ព្ទ (រូបថត៖ VNA) |
យោងតាមការស្ថិតិរបស់ Google Trends អំពីនិន្នាការនៃការស្វែងរករបស់អ្នកប្រើប្រាស់អ៊ីនធឺណេត នៅប្រទេសវៀត ណាមបានបង្ហាញថា កម្មវិធី Bluezone ស្កេន និងព្រមានពីហានិភ័យ នៃការប៉ះពាល់ជាមួយអ្នកឆ្លងជំងឺកូវីដ ១៩ គឺជាប្រធានបទមួយ ដែលមានចំនួនអ្នកស្វែងរកច្រើនបំផុតក្នុង សប្តាហ៍ដំបូងនៃខែសីហាឆ្នាំ ២០២០ ។
យោងតាមស្ថិតិរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងព័ត៌មាន និងទូរគមនាគមន៍បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១១ ខែ ៨ ចំនួននៃការទាញយកកម្មវិធី Bluezone គឺ ១៥,៧ លានដង កើនឡើង ១៥,៥ លាន ដង បើប្រៀបធៀបនឹងថ្ងៃទី ២៥ ខែកក្កដា។
ដូច្នេះ ក្នុងមួយថ្ងៃ ជាមធ្យមមានប្រជាជនវៀតណាមចំនួន ១ លាននាក់បាន ដំឡើងកម្មវិធី Bluezone ផងដែរ៕