(VOVWORLD) - យោងតាមគេហទំព័រស្ថិតិពិភពលោក worldometer.info គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៣ ខែសីហា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ថ្មី ជាង ២១២.៥៥ លានករណី ក្នុងនោះមានករណីស្លាប់ជាង ៤.៤៤ លាននាក់។
បច្ចុប្បន្នអាស៊ីគឺជាតំបន់ដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានអ្នកជំងឺសរុបចំនួន ៦៧.៨១ លានករណី។ អឺរ៉ុបមានករណីឆ្លងជំងឺចំនួន ៥៤,១៩ លានករណី, អាមេរិកខាងជើងមានចំនួន ៤៦,១២ លានករណី, អាមេរិកខាងត្បូងមានចំនួន ៣៦.៦០ លានករណី និងទ្វីបអូសេអានីមានចំនួន ១៤៥.៤៦៣ ករណី៕