ជំងឺកូវីដ ១៩៖ នៅព្រឹកថ្ងៃទី ៣ ឧសភា មិនមានករណីឆ្លងថ្មី

(VOVWORLD) -  រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ -១៩ ចំនួន ២.៥៦២ នាក់។

ជំងឺកូវីដ ១៩៖ នៅព្រឹកថ្ងៃទី ៣ ឧសភា មិនមានករណីឆ្លងថ្មី - ảnh 1បុគ្គលិកពេទ្យបាញ់ថ្នាំសំលាប់មេរោគនៅតំបន់ក្បែរករណីសង្ស័យកូវីដ ១៩

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឱ្យដឹងថា៖ ចាប់ពីម៉ោង ១៨ ថ្ងៃទី ២ ឧសភា ដល់ម៉ោង ៦ ថ្ងៃទី ៣ ឧសភា វៀតណាមមិនបានកត់ត្រាករណីឆ្លងកូវីដ ១៩ ទេ។  ពោលគឺ នៅម៉ោង ៦ ថ្ងៃទី ៣ ឧសភានេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ១.៥៩៥ ករណី ដែលជាករណីឆ្លងក្នុងប្រទេស។ រហូតមកដល់ពេលនេះ ប្រទេសវៀត ណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ -១៩ ចំនួន ២.៥៤៩ នាក់។

ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃទី ២ ខែឧសភា ប្រជាជនជាង ៦.០០០ នាក់បន្ថែមទៀត ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលធ្វើឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ កើនឡើងដល់ជាង ៥៣២.០០០ នាក់។ អ្នកទទួលបានការចាក់វ៉ាក់សាំងគឺជាកម្មាភិបាលនិងបុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយផ្ទាល់; បុគ្គលិកសុខាភិបាលយកសំណាក, អ្នកធ្វើតេស្ត, តាមដានស្នាមអ្នកសង្ស័យមានជំងឺនិងគណៈ កម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាតគ្រប់កម្រិតថ្នាក់ទាំងអស់ រួមទាំងកម្លាំងប៉ូលីស យោធា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ