ជំងឺកូវីដ ១៩៖ អនុវត្តន៍វិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដែលសមស្របនឹងតំបន់នីមួយៗ

(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញឯកសារជាលាយលក្ខណ៍អក្សរ ដោយយល់ព្រមជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលដើម្បីឱ្យសិស្សានុសិស្ស និស្សិតវិលត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីផ្អាកមួយរយៈសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងការរាតត្បាត។ 
ជំងឺកូវីដ ១៩៖ អនុវត្តន៍វិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដែលសមស្របនឹងតំបន់នីមួយៗ - ảnh 1(រូបថត៖ TTXVN)

ដើម្បីធានាបាននូវការបង្ការនិងទប់ស្កាត់ជំងឺ អនុប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយ លោក Chu Xuan Dung បានស្នើឱ្យមន្ទីរអប់រំ និងបណ្តុះបណ្តាលសហការជាមួយមន្ទីរសុខាភិបាល ធ្វើបច្ចុប្បន្នភាពនូវដំណោះស្រាយថ្មី សម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតឲ្យមានប្រសិទ្ធភាពនៅពេលសិស្សានុសិស្សនិស្សិតត្រឡប់ទៅសាលារៀនវិញ។

នាថ្ងៃដដែល អនុប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Hung Yen លោក Nguyen Duy Hung បានចុះហត្ថលេខាលើឯកសារប្រញាប់ ស្តីពីការរៀបចំសម្រាប់សិស្សានុសិស្សនិស្សិតចាប់ផ្តើមចូលសាលាវិញពីថ្ងៃទី ១ ខែមីនា។ ខេត្តបានស្នើរឲ្យគណៈកម្មាធិ ការប្រជាជនថ្នាក់ស្រុកនិងឃុំទទួលខុសត្រូវដឹកនាំនិងត្រួតពិនិត្យជាប្រចាំនូវសុវត្ថិភាពនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅតាមគ្រឹះស្ថានអប់រំក្នុងតំបន់។

នៅ Quang Ninh ចាប់ពីម៉ោងសូន្យថ្ងៃទី ២៦ កុម្ភៈ ទីរួមខេត្ត Dong Trieu បានបើកដំណើរការឡើងវិញ។ ថ្វីត្បិតដូច្នេះ ទីរួមខេត្ត Dong Trieu បានស្នើឱ្យមូលដ្ឋានបន្តអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពដើម្បី ជៀសវាងការជួបជុំមនុស្សច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ