ជំងឺកូវីដ១៩( COVID-១៩)៖ ចំនួនករណីឆ្លងជំងឺនៅទូទាំងពិភពលោកលើសពី ៥០ លានករណី

(VOVWORLD) - ថ្ងៃទី ៨ ខែវិច្ឆិកា (តាមម៉ោងនៅវៀតណាម) ករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៥០.២៤៧.២៩៧ ករណី ត្រូវបានកត់ត្រាទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ ១.២៥៥.៦២៨ នាក់។

 យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ៖ ៣០ នាទី ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា (តាមម៉ោងនៅវៀតណាម) ករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៥០.២៤៧.២៩៧ ករណី ត្រូវបានកត់ត្រាទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ ១.២៥៥.៦២៨ នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរីករាលដាលនៃជំងឺនេះដោយមានករណីចំនួន ១០.១៨២.៨១៨ ករណី និងមានអ្នកស្លាប់ចំនួន ២៤៣.២៥៧ នាក់។ បន្ទាប់ទៀតគឺប្រទេសឥណ្ឌានិងប្រទេសប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ