ជំងឺកូវីដ-១៩៖ បរិមាណអ្នកស្លាប់ទូទាំងពិភពលោកលើស១២០.០០០នាក់
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានចុះផ្សាយថា គិត ដល់យប់ថ្ងៃទី១៤ មេសា (តាមម៉ោងវៀតណាម) បរិមាណករណីស្លាប់ដោយ ជំងឺ កូវីដ-១៩ទូទាំងពិភពលោកមានចំនួន ១២០.៨៥៧ករណី ខណៈដែល ករណីឆ្លងជំងឺបានឡើងដល់ជិត២លានករណី។
សហរដ្ឋអាមេរិកបន្តជាចំណុចកណ្ដាលនៃជំងឺឆ្លងនេះដោយមាន ករណីឆ្លងចំនួន ៥៨៨.៤៦៥ ករណីនិងករណីស្លាប់ចំនួន ២៣.៧១១ ករណី។ បន្ទាប់មកគឺប្រទេសអេស្ប៉ាញ់ អ៊ីតាលីនិងបារាំង។
នៅប្រទេសវៀតណាមវិញ គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៥ មេសា វៀតណាមបានកត់ត្រាអ្នកឆ្លងកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត។ អ្នកជំងឺ ទី២៦៧នេះជាបុរសអាយុ៤៦ឆ្នាំ នៅ Ha Loi Me Linh ទីក្រុងហាណូយ ខណៈដែលមានអ្នកជំងឺចំនួន១៦៨នាក់ បានជាសះស្បើយ។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា វីរុស SARS-CoV-2 សាហាវ១០ដងជាងវីរុស H1N1 ដែលបង្កឡើងជំងឺផ្ដាសាយជាសកលកាល ពីឆ្នាំ២០០៩៕