ជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង៥លាននាក់
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៥០.៥៩៦.៩៩៦ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៥.០៦៤.៤៣៧ នាក់បានស្លាប់។
បុគ្គលិកពេទ្យដឹកអ្នកជំងឺដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ទៅកន្លែងបញ្ចុះសពនៅមន្ទីរពេទ្យក្នុងក្រុងគៀវ ប្រទេសអ៊ុយក្រែន ( រូបថត៖ AFP/TTXVN) |
អាមេរិក ឥណ្ឌា និងប្រេស៊ីលជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានចំនួនករណីឆ្លងជាបន្តបន្ទាប់គឺ ជាង៤៧.៣លាននាក់ ៣៤,៣លាននាក់ និង២១,៨លាននាក់។ បើពិនិត្យលើចំនួនករណីស្លាប់វិញ អាមេរិកនាំមុខគេដោយមាន ករណីស្លាប់ជាង ៧៧៥.២០៥នាក់ បន្ទាប់មុខគឺប្រេស៊ីលមានជាង ៦០៩.៤៨៤ នាក់ និងឥណ្ឌា ៤៦១.០៤៣ នាក់៕