ជំងឺកូវីដ១៩មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅអឺរ៉ុបខាងកើត

(VOVWORLD) - យោងតាមទិន្នន័យស្ថិតិពីគេហទំព័រ worldometers.info គិតត្រឹមព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងពីភពលោកគឺជាង២៤៩,២លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៥លាននាក់បានស្លាប់។ 

ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ  លើទូទាំងពិភពលោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ចំនួនជាង ៣៣២.២០០នាក់ និងមានអ្នកជំងឺជិត៦.០០០នាក់បានស្លាប់។

ទ្វីបអាស៊ីជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង។

ស្ថានភាពជំងឺនៅតំបន់អឺរ៉ុបខាងកើតមានការវិវឌ្ឍយ៉ាងស្មុគស្មាញដោយមានចំនួនករណីស្លាប់បានកើនឡើងយ៉ាងខ្លាំងខណៈពេលដែលអាត្រាចាក់វ៉ាក់សាំងមិនខ្ពស់នៅឡើយ។ នៅថ្ងៃទី២ ខែវិច្ឆិកា រុស្ស៊ីបានប្រកាសពីការកត់ត្រាករណីឆ្លងជំងឺថ្មីសរុបចំនួន ៣៩.០០០នាក់ និងករណីស្លាប់ចំនួន ១.១៨០នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ នាថ្ងៃដដែលនោះ មន្ត្រីសុខាភិបាលរូម៉ានីបានកត់ត្រាករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥៩១នាក់ នេះជាកម្រិតគួរឲ្យព្រួយបារម្ភនៅក្នុងប្រទេសនេះ។ បច្ចុប្បន្ន មានតែ៣៧%នៃប្រជាជនរូម៉ានីប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់។ ស្រដៀងគ្នានេះ ក្រសួងសុខាភិបាលប៊ុលហ្គារីបន្តរកឃើញចំនួនករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្រិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត ដោយមានករណីស្លាប់ចំនួន៣១០នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអឺរ៉ុប មានតែ២៥,៥%នៃចំនួនប្រជាជនពេញវ័យនៅប៊ុលហ្គារីបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩យ់ាងគ្រប់គ្រាន់ ជាកម្រិតទាបបំផុតក្នុងសហភាពអឺរ៉ុប៕


ប្រតិកម្មទៅវិញ

ផ្សេងៗ