ជំងឺចម្លែកសម្លាប់មនុស្សជាច្រើនកុះករនៅនីហ្សេរីយ៉ា

ជំងឺចម្លែកសម្លាប់មនុស្សជាច្រើនកុះករនៅនីហ្សេរីយ៉ា - ảnh 1
ជំងឺចម្លែកសម្លាប់មនុស្សជាច្រើនកុះករនៅនីហ្សេរីយ៉ា

(VOV)_ នាថ្ងៃទី១៨ មេសា រដ្ឋាភិបាលនីហ្សេរីយ៉ា បានអោយដឹងថា៖ យ៉ាង
ហោចណាស់មានមនុស្សចំនួន១៧នាក់ត្រូវស្លាប់ ដោយជំងឺចម្លែក១ ដែលបាន
កើតមានឡើងនាដើមសប្ដាហ៍កន្លងទៅ នៅទីរួមស្រុក Ode Irele រដ្ឋ Ondo ភាគអា
គ្នេយ៍​ប្រទេសនេះ។ អ្នកនាំពាក្យនៃរដ្ឋ Ondo Kayode Akinmade បានអោយដឹងថា៖​ 
ជំងឺនេះមាននិមិត្តសញ្ញា ឈឺក្បាល ស្រក់គីឡូក្រាម មិនដឹងខ្លួន ធ្វើអោយអ្នក​ជំងឺ
ត្រូវស្លាប់ ក្នុងរយៈពេល២៤ម៉ោងចាប់ពីពេលឆ្លងជំងឺ។ ប៉ុន្តែ ក្នុងរយៈពេល​៧២
ម៉ោងកន្លងទៅ គ្មានករណីណាមួយឆ្លងជំងឺនេះទៀតទេ។ បណ្ដាមន្ត្រី និងអ្នកជំ
នាញការខាងសុខាភិបាលរបស់រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បានមាន
វត្តមាននៅ ទីរួមស្រុក Ode Irele ដើម្បីតាមដានស្ថានភាពជំងឺនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ